បន្ទាប់ពីមានការប្រកាសប្រាប់តាមយល់សប្តិរបស់បុរសអ្នកកាន់សាសនាហិណ្ឌូម្នាក់នោះ អ្នកបុរាណវិទូឥណ្ឌាបានចាប់ផ្តើមជីកកកាយរុករកឃ្លាំងមាសចំនួន១ពាន់តោននៅក្រោមប៉មវិមានបុរាណមួយ កាលពីសប្តាហ៍មុន ។
ទីតាំងដែលក្រុមអ្នកបុរាណវិទូឥណ្ឌាជីកកកាយរុករកឃ្លាំងមាសនោះ គឺឋិតនៅភូមិ Daundia Khera រដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា ។
តាមការចុះផ្សាយរបស់សារព័ត៌មាន AFP បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Shoban Sarkar អ្នកកាន់សាសនាហិណ្ឌូ បានសុបិនឃើញមានឃ្លាំងមាសចំនួន១ពាន់តោន មានតម្លៃប្រមាណជិត៥០ពាន់លានដុល្លារអាមេរិក ត្រូវបានគេកប់នៅជិតអារាមបុរាណមួយក្នុងភូមិ Daundia Khera រដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា ៕
Source from: www.dtn7.com

Loading...
Loading...