ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានអញ្ជើញចាកចេញពីប្រទេសកម្ពុជា និងធ្វើដំណើរទៅដល់ទឹកដីនៃទ្វីបអឺរ៉ុបរួចហើយ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣ម្សិលមិញនេះ ដើម្បីបំពេញបេសកកម្មការទូតរបស់ឯកឧត្តមនៅបរទេស ប្រយោជន៍ស្វះស្វែងឲ្យសហគមន៍អន្តរជាតិកុំទទួលស្គាល់ និងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភាសព្វថ្ងៃ ដឹកនាំដោយបុរសខ្លាំងនៃកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល ។
ពេលទៅដល់មុខក្រសួងការបរទេសនៃប្រទេសអង់គ្លេសភ្លាមកាលពីថ្ងៃម្សិលមិញ ឯកឧត្តម សម រង្ស៊ី បាន Post រូបថតឯកឧត្តមនៅក្នុង Page ឯកឧត្តមនៃបណ្តាញសង្គម Facebook ដែលមានសមាជិកគាំទ្រ Like Page ចំនួន255K "ជាង២៥ម៉ឺននាក់"ភ្លាមៗដែរ ។ លើសពីនេះទៀត នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣នេះ ឯកឧត្តម សម រង្ស៊ី បានធ្វើការប្រាស្រ័យទាក់ទងការទូតជាមួយសភាអឺរ៉ុបនៅប្រទេសបារាំងផងដែរ ។
ដំណើរបេសកកម្មការទូតរបស់ឯកឧត្តម សម រង្ស៊ី នៅលើទឹកដីនៃទ្វីបអឺរ៉ុប មានអ្នកគាំទ្រដោយយល់ឃើញថាត្រឹមត្រូវយ៉ាងច្រើនលើសលប់ចំនួន២៥០Comments ក្នុងចំណោម២៥២Comments នៅក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម នៅកម្ពុជា ៕
Source from: www.dtn7.com

Loading...
Loading...