ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែងរូបសង្ហានិងជាពិធីករល្បីឈ្មោះនៅក្នុងកម្មវិធី"រាត្រីកម្សាន្ត"របស់ស្ថានីយទូរទស្សន៍ស៊ីធីអ៊ិនលោកភ្នំពេញ៖ បន្ទាប់ពីតារាសម្តែងរូបសង្ហា និងជាពិធីករល្បីឈ្មោះ នៅក្នុងកម្មវិធី "រាត្រីកម្សាន្ត" របស់ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន លោក សាយ រតនៈ បានចេញមុខបកស្រាយ យ៉ាងច្បាស់ ប្រាប់គេហទំព័រ LookingTODAY នូវរឿងរ៉ាវ ដែលមានជនអនាមិក ម្នាក់បានយករូបរបស់លោក ទៅកាត់តចង់ បង្ខូចកេរ្តិ៍ឈ្មោះ ហើយបានបង្ហោះនៅលើ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ។នៅក្នុងជំនួបជាមួយគេហទំព័រ LookingTODAY កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ក្នុងកម្មវិធីប្រគំតន្ត្រី នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ លោក សាយ រតនៈ បានបង្ហើបប្រាប់ឲ្យដឹងថា លោកមានសញ្ញាខ្លះៗហើយ នូវ Account Facebook ដែលយករូបថតរបស់ លោកទៅប្រើប្រាស់ ហើយសរសេរ និងកាត់តរូបភាព ចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់លោក ។
ថ្លែងប្រាប់គេហទំព័រ LookingTODAY លោក សាយ រតនៈ បានបញ្ជាក់ថា "តាមការស្រាវជ្រាវ Account Fake ដែលជនអនាមិកយករូបថតរបស់ខ្ញុំ ទៅដាក់ ហើយថែមទាំងប្រើឈ្មោះ «Say Rattanak»ដូចខ្ញុំនោះ គឺជាមនុស្សប្រុស ហើយគេធ្វើនេះ គឺចង់បង្ខូចគេឈ្មោះខ្ញុំតែម្តង" ។
ពិធីកររូបសង្ហារូបនេះ បានបន្ថែមថា "ឥឡូវនេះខ្ញុំគ្រោងនឹងដាក់ពាក្យបណ្តឹង ប្រសិនបើអ្នកនោះ នៅតែបន្តប្រើប្រាស់ Account Facebook នោះ ហើយបន្តបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្ញុំទៀត ។ បច្ចុប្បន្នខ្ញុំកំពុងតែឲ្យមេធាវី ចាត់ចែងចំពោះរឿងនេះ ព្រោះថាការប្រើពាក្យសម្តីមិនល្អ ចង់បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្ញុំបែបនេះ ខ្ញុំមិនអាចទទួលយកបានទេ ..!" ។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោក សាយ រតនៈ កំពុងតែមានសន្ទុះប្រជាប្រិយភាព នៅក្នុងពិភពសិល្បៈ ព្រោះបច្ចុប្បន្នលោកក្តោប បានតំណែងតួឯកជាថ្មីម្តងទៀត តាមរយៈការសម្តែង ខ្សែភាពយន្តមួយ មានចំណងជើងថា "គំនុំស្នេហ៍ចាស់" ដែលសម្តែងជាមួយអ្នកនាង កែវ នីសា ហើយខ្សែភាពយន្តថ្មីនេះ ក៏ត្រៀមនឹងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ នៅពេលឆាប់ខាងមុខនេះផងដែរ ៕
ប្រភព៖Lookintoday



Loading...
Loading...