សេចក្តីរាយការណ៍ពីអ្នករស់នៅក្បែរលំនៅឋានតារាចម្រៀង ឈិន សុរ៉ាវី បានប្រាប់ឲ្យដឹងថា តារាចម្រៀងរូបនេះបានដាច់ចិត្តធ្វើអត្តឃាតដោយចង.ក នៅក្នុងលំនៅឋានរបស់នាងផ្ទាល់តែម្តង។
អ្នកជិតខាងលំនៅឋានតារាចម្រៀង ឈិន សុរ៉ាវី បានឲ្យដឹងទៀតថា តារាចម្រៀងរូបនេះបានធ្វើអត្តឃាតនៅវេលាម៉ោង១៩ និង ៣០នាទីយប់នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ នៅក្នុងលំនៅឋានរបស់នាងឋិតក្នុងបុរីមួយកន្លែង នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មិនទាន់មានប្រភពច្បាស់លាស់ណាមួយបញ្ជាក់អំពីមូលហេតុនៃការធ្វើអត្តឃាតរបស់តារាចម្រៀងរូបនេះនៅឡើយទេ៕
Source from: www.dtn7.com

Loading...
Loading...