រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះវិស័យផលិតវីដេអូសិច បានក្លាយជាពាណិជ្ជកម្មសកល មានតម្លៃប្រមាណជាង ៩៧ពាន់លានដុល្លារ ហើយវាជាឧបករណ៍បង្កើន អារម្មណ៍ផ្លូវភេទឲ្យក្ដៅរោលរាល មួយកម្រិតថែមទៀត ហើយមានមនុស្សមួយចំនួនភ្លេចខ្លួន និងមិនបានបែងចែកពីធាតុពិត នៃជីវិតលើគ្រែដែលមានភាព ខុសគ្នាស្រឡះទៅនឹងរូបភាព ក្នុងវីដេអូសិចទាំងនោះ។ អ្នកជំនាញផ្នែកចិត្តសាស្ត្របានដាស់តឿនថា មនុស្សអាចមើលវីដេអូសិច ដើម្បីដុតបញ្ឆេះភ្លើងកាមតណ្ហា ប៉ុន្តែការឈ្លក់វង្វេងនឹងរឿងអាសអាភាសទាំងនោះ ក៏អាចធ្វើឲ្យយើងយល់ខុសនិងកើតការខកចិត្ត ក្នុងករណីលទ្ធផលនៃការរួមភេទជាក់ស្ដែង មិនដូចក្នុងវីដេអូសិច ដែលបានទស្សនា។
១. ទំហំលិង្គ ៖ ទំហំលិង្គបុរសជាក់ស្ដែង គឺនៅចន្លោះពី ១០ទៅ១៧ សង់ទីម៉ែត្រ មិនដូចតួអង្គប្រុស នៅក្នុងកុនសិច ដែលមានលិង្គធំវែងពី ១៥ទៅ២៤ សង់ទីម៉ែត្រទេ។
២. បរិមាណរោមនៅទីអាថ៌កំបាំង ៖ ជាក់ស្ដែងមានតែនារី ៣៥ភាគរយប៉ុណ្ណោះ ដែលសម្អាតរោមនៅប្រដាប់ភេទជាប្រចាំ ខណៈដែលបុរសមានតែ ១៥ភាគរយទេ ដែលកោររោមនៅជុំវិញលិង្គ។ ពោលគឺធាតុពិតដៃគូរួមភេទរបស់អ្នក មិនទំនងជាមានប្រដាប់ភេទរលីង ស្អាតគ្មានរោមមួយសរសៃ ដូចជាតួអង្គក្នុងភាពយន្តសិចឡើយ។
៣. ពណ៌សម្បុរប្រដាប់ភេទនារី ៖ ក្នុងវីដេអូសិចតួអង្គស្រី ដែលគេរើសយកមកថត ច្រើនតែមានប្រដាប់ភេទពណ៌ស៊ីជម្ពូ។ ប៉ុន្តែជាក់ស្ដែង មាននារីតិចតួចណាស់ ដែលមានពណ៌សម្បុរស្បែក ស៊ីជម្បូរនៅត្រង់តំបន់សម្រើបដូច្នេះ ហើយជាទូទៅទ្វារមាស ក៏មានសណ្ឋាន រូបរាងខុសៗគ្នាដែរ។
៤. រយៈពេលនៃការបបោសអង្អែល ៖ ជាទូទៅមនុស្សត្រូវការ រយៈពេល ១០ទៅ១២ នាទីដើម្បីបញ្ឆេះអារម្មណ៍ មុននឹងឈានទៅដល់ការរួមភេទ ដោយស៊កបញ្ចូលលិង្គ ប៉ុន្តែនៅក្នុងវីដេអូសិច គេអាចអនុវត្តភ្លាមៗនៅគ្រប់ទីកន្លែង។
៥. ការបាញ់ទឹកកាម ៖ ក្នុងវីដេអូសិច តួប្រុសអាចរក្សាលិង្គឲ្យរឹងបានយូរ ដល់រាប់ម៉ោងដែរ ប៉ុន្តែជាក់ស្ដែងបុរសភាគច្រើន វាយប្រហារត្រឹមតែ ៣នាទីក៏ចេញទឹកកាមដែរ។
៥. ការឈានដល់ចំណុចកំពូល ៖ នៅពេលរួមភេទ មាននារីតែ ២៩ភាគរយទេ ដែលអាចដល់ចំណុចកំពូល ដោយការវាយប្រហារ ស៊កបញ្ចូលលិង្គ ខណៈដែលនារីផ្សេងទៀត ត្រូវការការបបោសអង្អែល សំឡេង និងកាយវិការផ្សេងទៀត ជាជំនួយឲ្យដល់ឋានសួគ៌។
៦. ការរួមភេទតាមរន្ធគូទ ៖ មិនមែនស្ត្រីទាំងអស់ សុទ្ធតែយល់ព្រមនឹងការរួមភេទ តាមទ្វារក្រោយ ឡើយ។ ការស្រាវជ្រាវបង្ហាញថា មានតែ ៤០ភាគរយទេជាស្ត្រី ដែលយល់ព្រម នឹងការរួមភេទបែបនេះ។
៧. ការត្រងយកទឹកកាម ៖ ស្ត្រីតែ ៣០ភាគរយទេដែលហ៊ានលេបទឹកកាម ខណៈដែល ២២ភាគរយទៀត យល់ព្រមឲ្យដៃគូបាញ់ទឹកកាម លើផ្ទៃមុខរបស់ខ្លួន ។ សូមកុំរំពឹងថា ដៃគូជាក់ស្ដែងរបស់អ្នក ធ្វើដូច្នោះនោះ។
៧. ការរួមភេទត្រីភាគី ឬជាក្រុម ៖ មនុស្សមិនដល់ ២០ភាគរយទេដែលហ៊ាន ធ្វើការរួមភេទត្រីភាគី ឬជាក្រុម។
៨. ស្ត្រីបាញ់ទឹកតាមទ្វារមាស ៖ តាមកត្តាជីវសាស្ត្រ នៅក្នុងលោកមានស្ត្រីប្រមាណតែ ៦ភាគរយប៉ុណ្ណោះ ដែលអាចបាញ់ទឹកតាមទ្វារមាស ពេលរួមរ័កដល់ត្រើយ៕
Source from: watphnom-news.com

Loading...
Loading...