កាលពីដើមឆ្នាំ ២០១៣ ខ្មែរឡូតបានផ្សាយនូវអត្ថបទមួយ មានចំណងជើងថា ទាត្រូវមួយព្រួញចំក្បាលហើយ នៅមិនស្លាប់ទៀត សំរាប់ថ្ងៃនេះវិញ យើងមានរឿងមួយស្រដៀងគ្នា តែលើកនេះគឺជាសត្វក្ដាន់វិញម្ដង។
រូបភាពដ៏គួរឲ្យសង្វេគ ដែលបង្ហាញពីសត្វក្ដាន់មួយក្បាល កំពុងតែវង្វេងផ្លូវ ក្នុងសួនច្បារមួយកន្លែង នៅរដ្ឋ New Jersey សហរដ្ឋអាមេរិក។ សត្វក្ដាន់មួយក្បាលនេះ គេបានប្រទះឃើញមានព្រួញមួយ ជាប់នៅក្បាលរបស់វាធ្លុះពីម្ខាងទៅម្ខាង ដែលត្រូវបានប្រទះឃើញ និងថតបានដោយអ្នកស្រី Susan Darrah។
អ្នកស្រី Susan បាននិយាយប្រាប់ថា គាត់មានការភ្ញាក់ផ្អើល និងរន្ធត់ជាខ្លាំង ពេលដែលបានឃើញសត្វក្ដាន់មួយក្បាលនេះ នៅក្នុងសួនច្បារមុខផ្ទះរបស់គាត់។ ទោះជាក្ដាន់មួយក្បាលនោះ ទោះជាត្រូវគ្រាប់ព្រួញបាញ់ធ្លុះក្បាលយ៉ាងណាក្ដី តែវានៅអាចស៊ី រត់ និងគ្មានឈាមហូរឡើយ តែមើលទៅគួរឲ្យអាណិតជាទីបំផុត។
អ្នកស្រី Susan បានទាក់ទងទៅអង្គការការពារសត្វព្រៃ ដើម្បីយកវាទៅសង្គ្រោះ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបភាពខាងក្រោមនេះ?

Loading...
Loading...