ខេត្តកណ្តាល ៖ យុវជនម្នាក់បានរងរបួសដាច់ដៃម្ខាង និងអ្នករួមដំណើរ ២ នាក់ទៀតរងរបួសស្រាល ខណៈដែលពួកគេបើកម៉ូតូ ទៅបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក កាលពីវេលាម៉ោង ២និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣លើកំណាត់ផ្លូវជាតិលេខ២១A ចំណុចគោលដៅ K១១ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ជនរងគ្រោះមានឈ្មោះ ឆែម ឆៃ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិកោះខ្សាច់ទន្លាកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល បើកបរម៉ូតូស្មាស់រេវ៉ូ សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-4881 និង អ្នករួមដំណើរ ២នាក់ទៀតរងរបួសស្រាល ពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។ ចំណែកភាគីម្ខាងទៀត ជាអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក បានរត់គេចខ្លួនបាត់ស្រមោល ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ម៉ាកស្មាស់ រេវ៉ូ ឌុបគ្នា ២នាក់តាមបណ្តោយផ្លូវជាតិលេខ២១A ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុ ក៍បានជ្រុលទៅបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យយុវជន ជាអ្នកបើកបរម៉ូតូ រងរបួសដាច់ដៃម្ខាង និងអ្នករួមដំណើរ ២នាក់ទៀតរងរបួសស្រាល ។ ក្រោយពេលកើតហេតុ អ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក បានបើកម៉ូតូគេចខ្លួនបាត់ ដោយបន្សល់ទុកជនរងគ្រោះនិងម៉ូតូ៕
Source from: watphnom-news.com

Loading...
Loading...