ខេត្តបាត់ដំបង ៖ បុរសម្នាក់បន្ទាប់ពីផឹកស៊ីស្រវឹង បានចាប់រំលោភក្មេងស្រីអនីតិជនម្នាក់ កាលពីវេលាម៉ោង ១៣និង២០ នាទីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចចំការដំឡូងមី ក្នុងភូមិចំការដំឡូង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ហើយបានរត់គេចខ្លួន ដល់ខេត្តប៉ៃលិន ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃដដែលនេះ កសាងសំណុំរឿងពីបទ រំលោភសេពសន្ថវៈ លើក្មេងស្រីអាយុ ៦ឆ្នាំ។
ជនសង្ស័យឈ្មោះ ធី ថៃ ភេទប្រុស អាយុ ២៦ឆ្នាំ ជាកម្មកររស់នៅក្នុងភូមិកើតហេតុ ជាមួយជនរងគ្រោះជាអនីតិជនឈ្មោះ រសណ អាយុ ៦ឆ្នាំ។ ជនសង្ស័យឈ្មោះ ធី ថៃ បានសារភាពថា ពេលខ្លួនដឹកអីវ៉ាន់ឲ្យម៉ូយរួចបានអង្គុយផឹកស្រាអស់ ១លីត្រ ទើបជិះម៉ូតូតាមផ្លូវ ឃើញក្មេងស្រីរងគ្រោះស្គាល់គ្នា ដើរម្នាក់ឯងក៏មានបំណង ដឹកជូនទៅជួបឪពុក ដែលនៅកាត់ស្មៅក្នុងចំការ។ ពេលដល់ពាក់កណ្តាលផ្លូវ នឹកឃើញរឿងរួមភេទ ក៏ផ្តួលម៉ូតូចាប់ក្មេងស្រីរងគ្រោះ ខ្ទប់មាត់មិនឲ្យស្រែកនិង យកដៃលូកហែកប្រដាប់ភេទ។
ក្រោយមកក្មេងស្រីរងគ្រោះ បានរើបម្រះ ស្រែកឲ្យគេជួយ មួយក៏មានគេមកទាន់ ជនសង្ស័យក៏ងើបជិះរត់គេចខ្លួន រហូតដល់ខេត្តប៉ៃលិន ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ជនសង្ស័យត្រូវកសាងសំណុំរឿង ពីបទរំលោភសេពសន្ថវៈ បញ្ជូនទៅតុលាការកាលពីព្រឹក ថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០១៣ ចាត់ការតាមនីតិវិធី៕
Source from: watphnom-news.com

Loading...
Loading...