រាជធានីភ្នំពេញ ៖ អាជ្ញាធរអត់ចេះដោះស្រាយបញ្ហា បានបញ្ជាឲ្យសមត្ថកិច្ចបាញ់រះ ទៅលើហ្វូងបាតុករជាច្រើនគ្រាប់ បណ្ដាលឲ្យកម្មករជាច្រើននាក់ របួសធ្ងន់ស្រាលនៅខាងមុខវត្តស្ទឹងមានជ័យ និងស្លាប់ស្ត្រីអ្នកលក់បាយម្នាក់ឈ្មោះ អេង សុខុម អាយុ៤៩ ឆ្នាំ ដោយសារត្រូវគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច។ ចំណែកឯបាតុករ ដែលនាំគ្នាធ្វើកូដកម្មទាមទារ ដំណោះស្រាយរយៈពេល ៣ ខែមកហើយ រាប់សិននាក់ផ្សេងទៀត ក៏រងរបួសធ្ងន់ដោយសារ សមត្ថកិច្ចវាយបង្ក្រាប ដោយមិនរើសមុខផងដែរ។
ក្រុមសមត្ថកិច្ចបានដាក់ពង្រាយកងកម្លាំងរាប់រយនាក់ និងឡានទឹកជាច្រើនគ្រឿង នៅម្ដុំវត្តស្ទឹងមានជ័យ ដើម្បីរារាំងមិនឲ្យក្រុមកម្មករ ដើរដង្ហែក្បួនទៅមុខ និងបានបង្ក្រាបក្រុមបាតុករ ដោយបាញ់ទឹក ចំណែកក្រុមបាតុករ ក៏តបតទៅវិញដោយមាន គប់ដុំថ្មដាក់សមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងនៅពេល ក្រុមកម្មកររោងចក្រ អែស.អិល ប្រមាណ ២ ពាន់នាក់ដង្ហែក្បួនបាតុកម្ម ចេញពីរោងចក្រស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យ សំដៅទៅមុខផ្ទះនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីទាមទារឲ្យរោងចក្រ អនុវត្តកិច្ចសន្យាដែលបាន ព្រមព្រៀងគ្នាកន្លងមក៕
Source from: watphnom-news.com

Loading...
Loading...