កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នាវេលាម៉ោង១៦ ល្ងាចម្សិលមិញនេះ មានករណីប្លន់អាជីវករលក់មាសម្នាក់ ឋិតនៅផ្សារបរកែវ ស្រុកបរកែវ ខេត្តរតនគិរី ដោយក្រុមចោរប្រដាប់អាវុធ ចំនួន៣នាក់ ប្រើប្រាស់កាំភ្លើងចំនួន២ដើម «វែង១ដើម ខ្លីមួយដើម» មិនស្គាល់ម៉ាក តែមិនមានការផ្ទុះអាវុធបណ្តាលឲ្យជនរងគ្រោះរងរបួសអ្វីឡើយ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរបានយកគ្រឿងអលង្ការអស់ចំនួនជាង១០០តម្លឹង និងទោចក្រយានយន្ត១គ្រឿងពីជនរងគ្រោះជាអាជីវករលក់មាសឈ្មោះ សាត វ៉ាន់ដា ភេទប្រុសអាយុ៣៥ឆ្នាំ ហើយក្រោយធ្វើសកម្មភាពប្លន់រួចក្រុមចោរបានគេចខ្លួនបាត់ដោយសុវត្ថិភាព។
សូមរំលឹកជូនដែរថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ ក្រុមចោរប្រដាប់អាវុធក៏បានធ្វើសកម្មភាពប្លន់ទូមាសនៅផ្សារកាបី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ទាំងព្រឹកយកគ្រឿងអលង្ការអស់ចំនួន១០តម្លឹង និងលុយប្រមាណចំនួន៣.០០០ដុល្លារអាមេរិក ហើយក្រុមចោរបានគេចខ្លួនដោយសុវត្ថិភាពបន្ទាប់ពីធ្វើសកម្មភាពប្លន់រួច។
ករណីចោរប្លន់អាជីករលក់មាសបានកើតមានជារឿយៗ ទាំងនៅកណ្តាលរាជធានីភ្នំពេញ ទាំងនៅតាមបណ្តាខេត្ត ជាហេតុធ្វើឲ្យក្រុមអាជីវករលក់គ្រឿងអលង្ការ និងប្តូរប្រាក់មានការព្រួយបារម្ភយ៉ាងខ្លាំងឥតឈប់ឈរ៕
Source from: www.dtn7.com

Loading...
Loading...