នារីវ័យក្មេងអាយុ២០ឆ្នាំម្នាក់បានរួមដៃគ្នាជាមួយសង្សាររបស់ខ្លួនប្រើល្បិចថ្មីដោយនាងព្រមរួមរ័កជាមួយបុរសចំណាស់ម្នាក់អាយុ៥៤ឆ្នាំ ហើយបុរសវ័យក្មេងជាសង្សារលួចថតរូបអាក្រាតនិងសកម្មភាពរួមរ័កលើគ្រែរបស់នាងជាមួយតាដាក់កាមេរ៉ា ដើម្បិគំរាមទារប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិកពីបុរសចំណាស់នោះ ជាថ្នូរនឹងការមិនបង្ហោះនៅក្នុងបណ្តាញសង្គមFacebook ។
ជនសង្ស័យជាដៃគូសង្សារនឹងគ្នាហើយប្រើល្បិចថ្មីដើម្បីរកលុយនេះ មានឈ្មោះ អៀង សិលា អាយុ២០ មានមុខរបរមិនពិតប្រាកដ និងស្រីស្នេហ៍ឈ្មោះ ម៉ាន់ ផល្លី អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបុរសវ័យចំណាស់ជាជងរងគ្រោះ មានឈ្មោះ ង៉ែត ពេញ អាយុ៥៤ឆ្នាំ មានទីលំនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទោះយ៉ាងណា គូស្នេហ៍ដែលដើរតួឲ្យសង្សារជាតួឯកស្រីធ្វើធ្នាក់ទាក់បុរសវ័យចំណាស់ថតយកសកម្មភាពរួមរ័កដើម្បីជំរិតទារប្រាក់នេះ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ម្សិលមិញ នៅជិតស្តុបទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈដែលបុរសវ័យចំណាស់យកប្រាក់ប្រគល់ឲ្យទៅជនសង្ស័យព្រមទាំងបង្កប់កម្លាំងសមត្ថកិច្ចរួចជាស្រេច នៅពេលជនសង្ស័យកំពុងរាប់លុយទទួលបានពីជនរងគ្រោះក៏ព័ទ្ធចាប់ខ្លួនតែម្តង ។
សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ជាសង្សារនឹងគ្នា ប៉ុន្តែខាងស្រីមានទំនាក់ទំនងស្នេហាជាមួយជនរងគ្រោះជាបុរសវ័យចំណាស់នោះ ដោយការទំនាក់ទំនងស្នេហានេះរហូតដល់ជនរងគ្រោះ ជួលផ្ទះមួយកន្លែងនៅក្នុងបុរីសូនីស្នាក់នៅរួមរស់ជាមួយគ្នា ដូចប្តីប្រពន្ធ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ជនរងគ្រោះបានមកដេកជាមួយនារីជាជនងសង្ស័យ ប៉ុន្តែពេលមកដេករួមស្នេហាជាមួយគ្នានោះ ខាងដៃគូស្រីបានប្រើល្បិចឲ្យប្រុសក្មេងជាសង្សាររបស់ខ្លួនឈ្មោះ អៀង សិលា យកទូរស័ព្ទដៃទំនើបម៉ាកSamsung លួចថតសកម្មភាពអាក្រាតរបស់នាងជាមួយបុរសវ័យចំណាស់ ។ ពេលថតរូបបានរួចហើយ ជនសង្ស័យក៏យកទៅបង្ហាញជនរងគ្រោះហើយគំរាមទារលុយចំនួន១ម៉ឺនដុល្លារអាមេរិក ប៉ុន្តែបើមិនឲ្យលុយទេជនសង្ស័យនឹងយករូបថតនេះ ទៅបង្ហោះក្នុងFacebook ។ ពេលនោះ ជនរងគ្រោះ បានយល់ព្រមប្រគល់ប្រាក់១ម៉ឺនដុល្លារអាមេរិកឲ្យទៅជនសង្ស័យដើម្បីជាថ្នូរនឹងការលុបរូបភាពចោលពីក្នុងទូរស័ព្ទ ដោយព្រមព្រៀងប្រគល់លុយនូវល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយជនរងគ្រោះក៏បានប្តឹងសមត្ថកិច្ចជាមុនដើម្បីមានវិធានការទៅលើជនសង្ស័យនៅថ្ងៃប្រគល់ប្រាក់តែម្តង ដែលទឹកប្រាក់យកទៅប្រគល់ឲ្យជនសង្ស័យ គឺត្រូវបានរៀបចំនូវទឹកប្រាក់ក្លែងក្លាយជាអន្ទាក់ឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ សមត្ថកិច្ចប្រមូលបាននូវវត្ថុតាងទូរស័ព្ទដៃម៉ាកSamsungមួយគ្រឿង ដែលផ្ទុករូបភាពរួមរ័ករវាងបុរសវ័យចំណាស់និងស្ត្រីវ័យក្មេងដែលប្រើល្បិចជំរិតទារប្រាក់ពីសកម្មភាពលើគ្រែរបស់ខ្លួន ៕
Source from: www.dtn7.com

Loading...
Loading...