ស្ថានីយ៍លេខ៣នៃអាកាសយានដ្ឋានអន្តរជាតិ Los Angeles រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានទទួលរងនូវការបាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើងកាលពីរាត្រី"ត្រូវនឹងម៉ោង០៩និង៣០នាទីម៉ោងនៅសហរដ្ឋអាមេរិក" ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ បណ្តាលឲ្យសន្តិសុខម្នាក់ស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន៨នាក់ផ្សេងទៀតទទួលរងរបួស ខណៈដែលជើងហោះហើរទាំងអស់ត្រូវបានលុបចោល ។
សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា ខ្មាន់កាំភ្លើងបង្កហេតុការណ៍បាញ់ប្រហារនោះ មានឈ្មោះ Paul Ciancia ភេទប្រុស អាយុ២៣ឆ្នាំ ដែលជាអ្នកដំណើរម្នាក់មានសំបុត្រចូលក្នុងអាកាសយានដ្ឋាន មកពីរដ្ឋញូវជេស៊ី ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបដោយបាញ់ជាច្រើនគ្រាប់ចំក និងចាប់ខ្លួនយកមកសួរចម្លើយភ្លាមៗ ។
លោក Eric Garcetti អភិបាលក្រុង Los Angeles បានប្រកាសឲ្យប្រជាពលរដ្ឋជាអ្នកដំណើរផ្អាកធ្វើដំណើរទៅកាន់អាកាសយានដ្ឋានជាបណ្តោះអាសន្ន ហើយជើងហោះហើរទាំងអស់ក៏ត្រូវបានលុបចោលភ្លាមៗដែរ ។
ក្រុមភ្នាក់ងារស៊ើបអង្កេត FBI សហរដ្ឋអាមេរិកបានវាយតម្លែថា ការវាយប្រហារដោយបាញ់រះមកលើអាកាសយានដ្ឋានអន្តរជាតិ Los Angeles នេះគឺជាសកម្មភាពភេរវកម្ម ៕
Source from: www.dtn7.com

Loading...
Loading...