ខេត្ដកំពង់ស្ពឺ ៖ ជនមិនស្គាល់មុខបានចូល ទៅចាប់ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ យកទៅរំលោភនៅលើភ្លឺស្រែចម្ងាយ ១០០ម៉ែត្រពីផ្ទះ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ ខណៈដែលស្ដ្រីជាម្ដាយ រវល់ទៅរាំធុងបាស់នៅក្នុងភូមិ រីឯឪពុករវល់ទៅផឹកស៊ី ជាមួយអ្នកជិតខាងនៅទល់មុខផ្ទះ ហើយនៅលើ.ក និងដងខ្លួនក្មេងស្រីរងគ្រោះ គេឃើញមានស្នាមជាំ ដែលទំនងជាជនល្មើស ច្របាច់និងវាយដំប៉ុនប៉ងសម្លាប់ចោល បន្ទាប់ពីរំលោភបានសម្រេច។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ ឈ្មោះ ម.ស.យ អាយុ ៧ឆ្នាំ រស់នៅក្នុងភូមិព្រៃក្យា ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានដេកនៅក្នុងផ្ទះ តែម្នាក់ឯង ខណៈដែលស្ដ្រីជាម្ដាយឈ្មោះ នួន នុន អាយុ ៣៨ឆ្នាំ បានទៅរាំធុងបាស់នៅក្នុងភូមិ ហើយឪពុកឈ្មោះ នៅ នឿន អាយុ៤០ឆ្នាំ បានទៅផឹកស៊ីជាមួយ អ្នកភូមិនៅផ្ទះលក់គ្រឿងទេស ទល់មុខផ្ទះរបស់ខ្លួន ។
នៅយប់កើតហេតុនោះក្មេងស្រីរងគ្រោះ បានដេកនៅផ្ទះម្នាក់ឯង ស្រាប់តែនៅវេលា ម៉ោង ១២និង១៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៣ ស្ដ្រីជាម្ដាយបាន ត្រឡប់មកពីរាំធុងបាស់ នៅក្នុងភូមិវិញ ស្រាប់តែមិនឃើញកូនស្រី នៅលើគ្រែក៏ដើររកនៅក្នុងផ្ទះ មិនឃើញក៏មានការភ្ញាក់ផ្អើល ហើយរត់ទៅហៅប្ដី ដែលកំពុងផឹកស៊ីនៅមុខផ្ទះ មកជួយដើររក ស្រាប់តែឃើញក្មេងស្រីរងគ្រោះ នៅលើភ្លឺស្រែ ចម្ងាយ ១០០ម៉ែត្រពីផ្ទះ ។
នៅលើដងខ្លួនក្មេងស្រីរងគ្រោះ មានស្នាមច្របាច់កនិងស្នាមជាំ ហើយប្រដាប់ភេទមានហូរឈាម ទើបដឹងថាកូនស្រីរបស់ខ្លួន ត្រូវគេចាប់រំលោភ ហើយប៉ងសម្លាប់ចោលទៀត។ នគរបាលមូលដ្ឋាន បានចុះទៅ ជួយធ្វើអន្ដរាគមន៍ ហើយបានសួរនាំទាំងម្ដាយ ទាំងឪពុកក្មេងស្រីរងគ្រោះ ដើម្បីកសាងសំណុំរឿង ស្រាវជ្រាវវែកមុខជនល្មើស។ ដោយឡែក ក្មេងស្រីរងគ្រោះត្រូវបាន ក្រុមគ្រួសារដឹកបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្ដកំពង់ស្ពឺ៕
Source from: watphnom-news.com

Loading...
Loading...