ព័ទ្ធចាប់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៤នាក់នៅកណ្តាលក្រុងក្រចេះ
ខេត្តក្រចេះ ៖ កម្លាំងនគរបាលក្រុងក្រចេះ បានឡោមព័ទ្ធចាប់ឃាត់ខ្លួន មុខសញ្ញាជួញដូរ និងប្រើប្រាស់ គ្រឿងញៀនចំនួន ៤នាក់ ដកហូតថ្នាំញៀនចំនួន ៦កញ្ចប់ នៅក្នុងលំនៅដ្ឋាន ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ កាលពីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ខណៈដែលជនសង្ស័យទាំង ៤នាក់កំពុងនាំគ្នា ធ្វើសកម្មភាពជួញដូរ និងសេពគ្រឿងញៀន ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការចុះឡោមព័ទ្ធ ឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន ៤នាក់ រួមមាន១-ឈ្មោះ សេង គឹមសម អាយុ ២៤ឆ្នាំ ២-ឈ្មោះ អៀង គន្ធី អាយុ ៣០ឆ្នាំ ៣-ឈ្មោះ ជុំ ពិសិដ្ឋ អាយុ ១៧ឆ្នាំ និងទី៤-ឈ្មោះ ខុន លីហ៊ួ អាយុ ១៨ឆ្នាំ ជនទាំង ៤នាក់នេះ រស់នៅ ភូមិរកាកណ្តាល សង្កាត់រកាកណ្តាល ក្រុងក្រចេះ។ កម្លាំងនគរបាល ក៏បានឆែកឆេររកឃើញ ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន ៦កញ្ចប់ និងសម្ភារសម្រាប់សេពគ្រឿងញៀន មួយចំនួនទៀត ដែលពួកគេ លាក់ទុក ក្នុងបន្ទប់ផ្ទះជួល ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៦ ខែមករា ចាត់ការបន្តតាមនីតិវិធី ៕
Source from: watphnom-news.com

Loading...
Loading...