តារាស្រីៗប្រឈមគ្រោះថ្នាក់ ពីអ្នកប្រម៉ាញ់រូបថត ពេលប្តូរសម្លៀកបំពាក់ខាងក្រោយឆាក
ប្រទេសចិន ៖ ជាធម្មតាទេ ដែលតារាសម្តែង ឬតារាម៉ូដែលទាំងឡាយ តែងតែរងគ្រោះ ព្រោះតែអ្នកប្រមាញ់រូបថត របស់ពួកគេ ខណៈដែលនាងៗ ចូលរួមសម្តែង ឬដើរម៉ូដផ្សេងៗ តម្រូវឲ្យមានការផ្លាស់ប្តូរ សម្លៀកបំពាក់ ទៅតាមកាលៈទេសៈ ហើយមានរូបភាព ជាច្រើនសន្លឹក ដែលសុទ្ធតែ ត្រូវបានក្រុមអ្នកប្រមាញ់ ថតយកនូវ ទិដ្ឋភាពមួយចំនួន ខណៈដែលក្រុម តារាទាំងនោះ កំពុងតែធើ្វការផ្លាស់ប្តូរ សម្លៀកបំពាក់។
ពិតណាស់ដែលថា រឿងរ៉ាវនៅខាងក្រោយ ឆាកសម្តែង ឬទីតាំងសមរម្យណាមួយ ដែលអាចធើ្វការប្តូរ ខោអាវឈុតថ្មីទៀត សម្រាប់តារាសម្តែង ដោយមិនចាប់អារម្មណ៍ ភ្នែកទស្សនិកជន ដែលនៅជិតៗនោះ គឺជារឿងគ្រោះថ្នាក់បំផុត។ ក្នុងនេះផងដែរ ក៏មានតារា មួយចំនួន ត្រូវបានគេថតរូប បានពីសកម្មភាពបែ្លកៗ ដោយមិនដឹងខ្លួន និងមើលទៅ ហាក់ដូចជាព្រឺរោម និងក្តៅសាច់ ព្រោះថាការថតនេះ មិនបានព្រៀងទុក ជាពិសេសខណៈដែល ពួកគេកំពុងផ្លាស់ប្តូរ សម្លៀកបំពាក់ ៕
Source from: watphnom-news.com

Loading...
Loading...