មកពីចូលរួមពិធីមង្គលការមិត្តភក្តិ បើកម៉ូតូធុនធំប្រណាំងគ្នា បុកបង្កាន់ដៃស្ពានស្លាប់
ខេត្តកណ្តាល ៖ បុរស ២នាក់បានបែកក្បាល និងបាក់.កស្លាប់ភ្លាមៗ និងពីរនាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដោយសារជិះម៉ូតូធុនធំ ប្រដេញគ្នាយ៉ាងលឿន ភ្លាត់ស្នៀតបុកបង្កាន់ដៃស្ពាន កាលពីវេលាម៉ោង ១១និង៥០ នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ នៅចំណុចស្ពានលេខ៣០ ស្ថិតក្នុងភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង។
ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ណោម ស៊ីណាត ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិសំបូរ សង្កាត់ចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូធំ ម៉ាកហេរ៉ូ (Hero) ពណ៌ខៀវ ឈ្មោះ វិច្ឆិកា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាអ្នកបើកម៉ូតូ ធំម៉ាក CBR ពណ៌ក្រហម និងអ្នករួមដំណើរម្នាក់ទៀត ដែលរងរបួសធ្ងន់ ឈ្មោះ ភារម្យ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិកញ្ជាក់ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះខាងលើ បើកម៉ូតូត្រឡប់មកពី ចូលរួមពិធីមង្គលការមិត្តភក្តិ នៅស្រុកកោះធំ ក្នុងសភាពស្រវឹងស្រាខ្លាំង ធ្វើដំណើរតាមផ្លូវ ជាតិលេខ២១B ក្នុងទិសដៅពីជើងទៅត្បូង ប្រដេញគ្នាយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុ ម៉ូតូម៉ាកហេរ៉ូ បានជ្រុលទៅបុកដែក បង្កាន់ដៃស្ពាន ពេញទំហឹងខ្ទាតទៅបុក ជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក CBR ដែលបើកប្រដេញគ្នា បណ្តាលឱ្យអ្នកបើកម៉ូតូទាំង២ ដួលរបួសធ្ងន់ និងស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរម្នាក់ទៀត រងរបួសធ្ងន់៕
Source from: watphnom-news.com

Loading...
Loading...