រូបភាពដែលទទួលបានការចាប់អារម្មណ៍បំផុតទាក់ទងនឹងសកម្មភាពបង្ក្រាបរបស់សមត្ថកិច្ចលើអ្នកតវ៉ានៅសួនឧស្សាហកម្មកាណាឌីយ៉ា
ប្រិយមិត្តអ្នកអានប្រាកដជាមិនទាន់ភ្លេចនៅឡើយទេនូវព្រឹត្តិការណ៍កងកម្លាំងសមត្ថកិច្ចប្រដាប់អាវុធបង្ក្រាបទៅលើអ្នកតវ៉ា ដែលជាកម្មករ កម្មការិនី ទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមានៅសួនឧស្សាហកម្មកាណាឌីយ៉ា និងសួនវឌ្ឍនៈ កាលពីថ្ងៃទី០២-០៣ ខែមករា ឆ្នាំ២០១៤កន្លងមក បណ្តាលឲ្យពលរដ្ឋស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ដ៏គួរឲ្យអាណោចអាធ័ម និងសោកស្តាយជាទីបំផុត ។
ពាក់ព័ន្ធនឹងសកម្មភាពបង្ក្រាបដ៏សាហាវឃោរឃៅនេះ ក្រុមអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា បានបង្ហោះនូវរូបភាពមួយដែលទទួលបានការចាប់អារម្មណ៍បំផុត គឺមានជនជាតិបរទេសម្នាក់លើកបីជួយសង្គ្រោះដល់អ្នកតវ៉ា ដែលរងរបួសម្នាក់ដោយសារសមត្ថកិច្ចខ្មែរធ្វើការបង្ក្រាប យ៉ាងយកចិត្តទុកដាក់ ពោរពេញដោយក្តីអាណិតអាសូរនៅចំពោះមុខសមត្ថកិច្ចខ្មែរ ដែលឈរមើលយ៉ាងព្រងើយទៅវិញ ។
មានអ្នក Comment យ៉ាងច្រើនលើសលប់នៅក្នុង Page ដ៏ធំមួយឈ្មោះ I Love Cambodia Hot News II ដែលបានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍នេះ គឺសមត្ថកិច្ចខ្មែរបានទទួលរងនូវការរិះគន់យ៉ាងខ្លាំង ដោយសារមិនមានទឹកចិត្តស្រឡាញ់ខ្មែរ និងជួយខ្មែរ បែរជាធ្វើបាប និងវាយសម្លាប់ខ្មែរគ្នាឯងយ៉ាងសាហាវព្រៃផ្សៃបំផុត ៕
Source from: www.dtn7.com

Loading...
Loading...