ល្បួងនាង.គ អាយុ ១៩ឆ្នាំទៅរំលោភ បានសម្រេចម្តងហើយ ចង់បានម្តងទៀតជាប់ខ្នោះ
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានល្បួងនាងគ យកទៅរំលោភ បានសម្រេចម្ដងរួចហើយ តែមិនទាន់អស់ចំណង់ បានទៅល្បួងស្ត្រីរងគ្រោះ យកទៅរំលោភម្ដងទៀត ត្រូវបងប្រុសទៅទាន់ ប្តឹងនគរបាលស្រុកម៉ាឡៃ ឲ្យឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុក កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤ នៅភូមិចំបក់ ឃុំបឹងបេងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈដែលជនសង្ស័យ នាំស្ត្រីរងគ្រោះយកទៅ រំលោភនៅលើផ្ទះ។
ជនសង្ស័យមានឈ្មោះ បេន ដែន អាយុ ២៨ឆ្នាំ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ន.គ អាយុ ១៩ ឆ្នាំ ជាមនុស្សគ អ្នកទាំង ២រស់នៅភូមិឃុំ កើតហេតុខាងលើ។ ការចាប់ឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចធ្វើឡើងតាមពាក្យបណ្តឹង របស់គ្រួសារស្ត្រីរងគ្រោះ ខណៈដែលជនសង្ស័យ បាននាំស្ត្រីរងគ្រោះ យកទៅរំលោភ នៅលើផ្ទះរបស់ខ្លួន ហើយបន្ទាប់មក ត្រូវបងប្រុសបង្កើត របស់ស្ត្រីរងគ្រោះ ទៅទាន់ឃើញជនសង្ស័យ កំពុងតែធ្វើសកម្មភាពរំលោភ ។
នៅពេលបងប្រុសទៅទាន់ ជនសង្ស័យបានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវ តាមចាប់ឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុក ម៉ាឡៃ ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់។ជនសង្ស័យបានសារភាពថា គាត់ពិតជាបានល្បួងស្ត្រីរងគ្រោះ យកទៅរំលោភបានចំនួន ១លើករួចមកហើយ។ លុះលើកចុងក្រោយ បម្រុងរួមភេទជាមួយនាងម្ដងទៀត ក៏ត្រូវបងប្រុសនាងមកទាន់ ប្តឹងទៅសមត្ថកិច្ច ឲ្យចាប់ខ្លួនគាត់តែម្តង៕
Source from: watphnom-news.com

Loading...
Loading...