ចាប់រំលោភក្មួយស្រីបានប្រហែល ១០នាទី នាងភ្ញាក់ដឹងខ្លួន ធាក់មួយជើងផ្ទប់ជញ្ជាំង
ខេត្តកំពង់ចាម ៖ ឪពុកមាល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៤ នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ដោយយោងតាម ពាក្យបណ្តឹងរបស់នារីរងគ្រោះ ពាក់ព័ន្ធករណីចាប់រំលោភ សេពសន្ថវៈក្មួយស្រី អាយុ ១៥ឆ្នាំ នៅលើផ្ទះ គ្រាដែលឪពុកម្តាយរបស់នាង ជាប់រវល់ទៅធ្វើចម្ការ នៅស្រុកឆ្លូង ខេត្តក្រចេះ ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៣១ ខែមករា ជនសង្ស័យឈ្មោះ អ៊ី អ៊ល អាយុ ២៧ឆ្នាំ បានដើរឆ្លុះកង្កែបនៅខាងលិចភូមិ មកដល់ផ្ទះរបស់ក្មួយស្រី ក៏ឆៀងចូលដើម្បីហៅឆ្កែទៅជាមួយដោយមានភ្លើងពិល ពាក់នៅនឹងក្បាល សម្រាប់បំភ្លឺផងដែរ ។ ពេលឡើងតាមជណ្តើរ ឃើញទ្វារមិនខ្ទាស់គន្លឹះ ក៏បើកចូលទៅ ឃើញក្មួយស្រី អាយុ ១៥ឆ្នាំ ដេកនៅក្នុងបន្ទប់តែម្នាក់ឯង បានធ្វើសកម្មភាពរំលោភ បានតែបន្តិច ក្មួយស្រីដឹងខ្លួន ក៏ធាក់មួយជើង ផ្ទប់ទៅនឹងជញ្ជាំង ។
ភ្លាមៗនោះ ក៏មានការភ្ញាក់ផ្អើល ដល់អ្នកនៅក្នុងផ្ទះ ២នាក់ ផ្សេងទៀត ហើយក្មួយស្រី បានយកពិលមកបញ្ចាំងមើលមុខ ទើបដឹងថា ជាឪពុកមា ក៏មិនហ៊ានធ្វើអ្វីទៀតទេ ដោយទុកឱ្យឪពុកមា ដើរចុះតាមជណ្តើរ ត្រឡប់ទៅផ្ទះវិញ ។ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ សមត្ថកិច្ចបានកោះហៅ ឈ្មោះ អ៊ី អ៊ល ដែលកំពុងសម្ងំ នៅផ្ទះឪពុកក្មេក មកសួរនាំ ដោយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មួយស្រី បានប្រហែល ១០នាទីក៏ត្រូវនាក់ភ្ញាក់ដឹងខ្លួន ទើបសមត្ថកិច្ចសម្រេច ឃាត់ខ្លួនតែម្តង ៕
Source from: watphnom-news.com

Loading...
Loading...