ជួលផ្ទះឲ្យជនជាតិវៀតណាមត្រូវអគ្គិភ័យ លេបត្របាក់ខ្ទេចគ្មានសល់ ក្នុងថ្ងៃចូលឆ្នាំចិន
ខេត្តរតនគិរី ៖ អគ្គីភ័យបានឆាបឆេះផ្ទះ របស់មន្ត្រីនគរបាលមួយខ្នង កាលពីវេលាម៉ោង ១១និង៣០ នាទីថ្ងៃត្រង់ទី១ ខែកុម្ភៈ ឆ្នាំ២០១៤ ត្រង់ចំណុចភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី តែមិនបណ្ដាលឲ្យ មនុស្សណាម្នាក់ស្លាប់ ឬរបួសឡើយ ព្រោះម្ចាស់ផ្ទះជួល ជាជនជាតិវៀតណាម បានចាក់សោចោល ទៅចូលឆ្នាំនៅឯប្រទេស វៀតណាម អស់ទៅហើយ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះមួយខ្នងធ្វើអំពីឈើ ប្រក់ស័ង្កសី ទទឹង ៦ម៉ែត្រ បណ្តោយ ១២ម៉ែត្រ ជាផ្ទះរបស់ឈ្មោះ ហ៊ត សុជាតិ មន្ត្រីប៉ូលីស ស្នងការនគរបាលខេត្ត ហើយបានជួលឲ្យ ជនជាតិវៀតណាមស្នាក់នៅ។ នៅថ្ងៃចូលឆ្នាំចិន ជនជាតិវៀតណាមទាំងនោះ បានទៅប្រទេសរបស់ខ្លួន ស្រាប់តែទុស្សេខ្សែភ្លើង ឆាបឆេះខ្ទេចគ្មានសល់ សូម្បីតែរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការ នគរបាលខេត្ត ចំនួន ២គ្រឿង ក៏មកជួយមិនទាន់ផង៕
Source from: watphnom-news.com

Loading...
Loading...