ឃើញប្អូនប្រុសកំពុងសាហាយស្មន់ ជាមួយប្រពន្ធច្បាស់នឹងភ្នែក ចាក់សម្លាប់ក្នុងថ្លុកឈាម
ខេត្តកំពង់ចាម ៖ ដោយសារតាមទាន់ ឃើញប្អូនប្រុសបង្កើត លួចសហាយស្មន់ ជាមួយប្រពន្ធរបស់ខ្លួន បានធ្វើឲ្យបុរសជាបងផ្ទុះកំហឹង យកកាំបិតចាក់ប្អូនប្រុស ដោយមិនញញើតដៃ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម កាលពីពាក់កណ្តាលយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ នៅភូមិកណ្តាល ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយប៉ុន្មានម៉ោងក្រោយមក សមត្ថកិច្ច បានតាមចាប់ខ្លួន ជនល្មើសដើម្បីកសាងសំណុំរឿង។
ជនរងគ្រោះជាប្អូន មានឈ្មោះ ហេង វិចិត្រ អាយុ ៤៣ឆ្នាំ រស់នៅភូមិកណ្តាល ឃុំព្រាំងគរ ស្រុកេជើងព្រៃ ។ ចំណែកជនដៃដល់ជាបង ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ហេង ហុង អាយុ ៤៨ឆ្នាំ រស់នៅភូមិត្រពាំងគរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ សមត្ថកិច្ចបានឲ្យដឹងថា កាលពី ៣ខែមុន ឈ្មោះ ហេង ហុង ដែលជាជនល្មើស ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទប្រើអំពើហឹង្សាលើប្រពន្ធ រហូតជាប់ពន្ធនាគារ រយៈពេល ៣ខែ ។
អំឡុងពេលឈ្មោះ ហេង ហុង ជាប់ពន្ធនាគារ ឈ្មោះ ហេង វិចិត្រ ជាប្អូនបានលួចសហាយស្មន់ជាមួយប្រពន្ធ របស់បងប្រុស ហើយបន្ទាប់ពីជនល្មើសចេញពីគុក បាន ៣ទៅ៤ ថ្ងៃ ស្រាប់តែ នៅយប់ថ្ងៃកើតហេតុ បានប្រទះឃើញប្អូនប្រុស កំពុងតែសហាយស្មន់ ជាមួយប្រពន្ធរបស់ខ្លួន ទើបបុរសជាបងផ្ទុះកំហឹង ប្រើកាំបិតចាក់បុរសជាប្អូន បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័មបំផុត។ ក្រោយពេលបង្កហេតុ ជនល្មើសបានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់បាន នៅម៉ោង១១ ព្រឹកថ្ងៃទី២១ ខែមីនា ដើម្បីចងក្រងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ៕
Source from: watphnom-news.com

Loading...
Loading...