ស្រវឹងជោកជាំជិះម៉ូតូដួលបោកក្បាលនឹងផ្លូវជាតិ ប្រកាច់ស្លាប់តែម្នាក់ឯងក្នុងថ្លុកឈាម
ខេត្ដកំពង់ស្ពឺ ៖ យុវជនម្នាក់ស្ថិតក្នុងអាការៈ ស្រវឹងជោកជាំ មិនពាក់មួកសុវត្ថិភាព បានជិះម៉ូតូដួលបោកក្បាល នឹងផ្លូវជាតិលេខ៤ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ នៅខាងកើតភូមិព្រៃផ្ដៅ តាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៥-៣៦ ក្នុងឃុំ ត្រពាំគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
ជនរងគ្រោះមិនទាន់ស្គាល់ អត្ដសញ្ញាណនៅឡើយទេ ដោយគ្រាន់តែដឹងថា មានវ័យជាង ២០ឆ្នាំ ជិះម៉ូតូម្នាក់ឯង ម៉ាកហុងដា១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AL-២២៦៦ ។ សាក្សីបានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូម្នាក់ឯង តាមផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតម៉ូតូដួល បោកក្បាលលើផ្លូវជាតិលេខ៤ បណ្ដាលឱ្យស្លាប់ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរតែម្តង៕
Source from: watphnom-news.com

Loading...
Loading...