នាង Taylor Swift ក្លាយជាអ្នកចម្រៀងដែលមានជើងស្អាត ចំណោមតារាស្រី ១៥នាក់
សហរដ្ឋអាមេរិក ៖ យោងតាមប្រភពព័ត៌មាន កម្សាន្តរបស់បរទេស បានឲ្យដឹងថា នាង Taylor Swift ជាតារាចម្រៀងអាមេរិកដ៏ល្បីល្បាញ បាននាំមុខគេ ក្នុងចំណោមតារាស្រី ១៥ នាក់ ក្លាយជាកំពូលតារាចម្រៀង ដែលមានជើងដ៏ស្រស់ស្អាតបំផុត នៃការប្រគំតន្ត្រីនានា ទូទាំងពិភពលោក។ យោងតាមគេហទំព័រតន្ត្រី VH1 បានប្រកាសថា នាងTaylor Swift ជាតារាចម្រៀង ជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោម ១៥ នាក់ ដែលមានជើង ដ៏ស្រស់ស្អាតបំផុត នៅក្នុងការប្រគំតន្ត្រី Village Music ដែលមិនធ្លាប់មានកន្លងមក ហើយនាងស្ថិតនៅលើគេបង្អស់ ក្នុងបញ្ជីឈ្មោះតារាចម្រៀងល្បីៗ ដោយសារនាងច្រៀងពិរោះ និងមានកម្ពស់ ១,៨០ ម៉ែត្រខ្ពង់ជាងគេ៕
Source from: watphnom-news.com

Loading...
Loading...