យុវជនម្នាក់មិនស្គាល់អត្ដសញ្ញាណ ត្រូវគេសម្លាប់យកទៅប្លុងចោល ក្បែរសាលាឆទាន
ខេត្តកណ្ដាល ៖ សពយុវជនម្នាក់ ដែលសមត្ថកិច្ច មិនទាន់ស្គាល់អត្ដសញ្ញាណ អាយុជាង ២០ឆ្នាំ កម្ពស់ ១,៧០ ម៉ែត្រ មាឌធំ ពាក់អាវយឺតដៃខ្លី ស្លាកសញ្ញាខារ៉ាបាវ ស្លៀកខោខាវប៊យ ជើងខ្លីត្រឹមជង្គង់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ដោយមានរុំអាវយឺត ពណ៌ខ្មៅ និងរុំស្កុតពីលើហើយបែកក្បាល ចំហៀងខាងឆ្វេង ស្ថិតនៅចំណុចផ្លូវជាតិ លេខ៨ ត្រង់សាលាឆទាន ភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល កាលពីវេលាម៉ោង ១០និង៣០ នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤។
មន្ដ្រីនគរបាលមូលដ្ឋាន បាននិយាយថា សពជនរងគ្រោះ ស្លាប់រយៈពេល ២ថ្ងៃមកហើយ ក្រោយពីមាន ជនមិនស្គាល់មុខ យកមកទម្លាក់ចោល មិនដឹងសម្លាប់នៅទីណា នោះទេ ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញបាន និងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់ ដើម្បីតាមចាប់ជនបង្ក យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់។ ជាមួយគ្នានេះផងដែរ សមត្ថកិច្ចក៏បានអំពាវនាវ ស្វែងរកសាច់ញាតិ ជនរងគ្រោះផងដែរ បើបងប្អូនណា មានបាត់សមាជិកគ្រួសារ សូមទៅទំនាក់ទំនងជាមួយសមត្ថកិច្ច៕
Source from: watphnom-news.com

Loading...
Loading...