ឡានក្រឡុកស៊ីម៉ងត៍បើកបុករះ ស្លាប់អ្នករត់រ៉ឺម៉កម៉ូតូទាំងព្រឹក នៅគល់ស្ពានជ្រោយចង្វារ
រាជធានីភ្នំពេញ ៖ រថយន្ដក្រឡុកស៊ីម៉ងត៍ បានរ៉េចង្កូតទៅបុក ម៉ូតូកង់៣ ចំនួន ២គ្រឿង បណ្ដាលឱ្យអ្នកបើក ម៉ូតូកង់បីម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯម្ចាស់ម៉ូតូកង់បីម្នាក់ទៀត រងរបួសស្រាល កាលពីវេលាម៉ោង ១០និង៣០ នាទីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចខាងកើត គល់ស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ។
មុនពេលកើតហេតុ គេបានឃើញរថយន្ដ ក្រឡុកស៊ីម៉ងត៍មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ៥អា ០២៦៧ បានធ្វើដំណើរចេញពី រង្វង់មូលស្ពានជ្រោយចង្វារ ឆ្លងកាត់ស្ពានទៅត្រើយម្ខាង ពេលធ្វើដំណើរដល់គល់ស្ពាន ត្រើយខាងកើត បានជ្រុលចង្កូត បុកម៉ូតូកង់បីមួយគ្រឿង ដែល ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យអ្នកបើកម៉ូតូកង់៣ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយរថយន្ដបង្ក បានជ្រុលទៅបុកម៉ូតូកង់បី មួយគ្រឿងទៀត បណ្តាលឲ្យអ្នកបើកម៉ូតូកង់បីម្នាក់ទៀតរងរបួសស្រាល។
បន្ទាប់ពីបើកបុកម៉ូតូកង់៣ ទាំង ២គ្រឿង ខាងលើនេះ រថយន្ដបង្កមិនបានឈប់ទេ ថែមទាំងបន្ថែមល្បឿន បើករត់ទៅដល់ ផ្លូវបំបែកទៅ សកលវិទ្យាល័យន័រតុន បានជ្រុលចង្កូតទៅបុក រថយន្ដដឹកគោធុនតូច មួយគ្រឿងទៀត បណ្ដាលឱ្យរងការខូចខាត ហើយភ្លាមៗនោះ អ្នកបើករថយន្ដបង្ក ដែលគេមិនស្គាល់អត្ដសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ដ នៅកន្លែងកើតហេតុ៕
Source from: watphnom-news.com

Loading...
Loading...