ហូល្លង់និងអាហ្សង់ទីនឡើងពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈប៊ែលហ្សិចនិងកូស្តារីកាហាលអាវ
កាលប្រកួតចំនួន២គូក្នុងវគ្គ៨ក្រុមចុងក្រោយសម្រាប់World Cup2014 កាលពីថ្ងៃម្សិលមិញនេះ គឺក្រុមជម្រើសជាតិអាហ្សង់ទីនបានផ្តួលក្រុមជម្រើសជាតិប៊ែលហ្សិចក្នុងលទ្ធផល(១-០) ខណៈក្រុមជម្រើសជាតិហូល្លង់បំបាក់ក្រុមជម្រើសជាតិកូស្តារីកាក្នុងលទ្ធផល(៤-៣) ដោយប៉េណាល់ទី បន្ទាប់ពីម៉ោងបន្ថែមបានបញ្ចប់ ។
ដូច្នេះក្រុមជម្រើសជាតិ អាហ្សង់ទីន និងក្រុមជម្រើសជាតិហូល្លង់នឹងត្រូវជួបប្រកួតជាមួយគ្នា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀតនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខ (ត្រូវនឹងម៉ោង០៣ព្រឹក នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ម៉ោងនៅកម្ពុជា ។
ជ័យជម្នះរបស់ក្រុមជម្រើសជាតិអាហ្សង់ទីននិងក្រុមជម្រើសជាតិហូល្លង់ ដែលបានឆ្លង់ផុតវគ្គ៨ក្រុមឈានចូលទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រធ្វើឲ្យក្រុមជម្រើសជាតិ ទាំង២នេះ ទទួលបានទឹកប្រាក់ចំនួន២០ដុល្លារអាមេរិកបន្ថែមទៀតសម្រាប់ក្រុមនីមួយៗ ពីសហព័ន្ធសមាគមកីឡាបាល់ទាត់អន្តរជាតិ(FIFA) ក្រោយទទួលបាន១៥លានដុល្លារអាមេរិកពេលឈ្នះក្នុងវគ្គ១៦ក្រុមនិងទទួលបាន៨លានដុល្លារអាមេរិកពេលឈ្នះវគ្គជម្រុះ ក្នុងពូលរួចហើយ ៕
Source from: www.dtn7.com

Loading...
Loading...