ជីវិតលើភពផែនដីនឹងវិនាសសាបសូន្យនៅថ្ងៃទី១៦ខែមីនាឆ្នាំ២៨៨០ ដោយសារកម្លាំងបុករបស់អាចម៍ផ្កាយឈ្មោះ1950DA
ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Tennessee(University of Tennessee-UT) ឋិតក្នុងទីក្រុង Knoxville សហរដ្ឋអាមេរិក ដែលបង្កើតឡើងតាំងពីអំឡុងឆ្នាំ១៧៩៤មកនោះ បានរកឃើញថា មានអាចម៍ផ្កាយដ៏ធំមួយដែលមានអង្កត់ផ្ចិតប្រវែង១គីឡូម៉ែត្រ និងអាចវិលជុំវិញខ្លួនវារាល់២ម៉ោងនិង០៦នាទីម្តង ឈ្មោះ 1950DA មានអានុភាពអាចបោះពួយក្នុងល្បឿនយ៉ាងលឿនក្នុងអវកាសកម្រិត៦១.១៥៥គីឡូម៉ែត្រក្នុង១ម៉ោង សំដៅបុកចំ និងវាយប្រហារមកលើភពផែនដីនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២៨៨០ខាងមុខ ។
អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរកឃើញថា ដុំអាចម៍ផ្កាយដ៏ធំឈ្មោះ 1950DA នេះខុសប្លែកពីអាចម៍ផ្កាយដែលអ្នកវិទ្យាសាស្ត្រធ្លាប់បានរកឃើញពីលើកមុនៗ គឺនៅត្រង់ថា អាចម៍ផ្កាយឈ្មោះ 1950DA មានកម្លាំងអន្តរម៉ូលេគុល Van der Waals មិនអាចបំបែកចេញពីគ្នាបានពេលប៉ះនឹងស្រទាប់បរិយាកាសភពផែនដី ។ កម្លាំងអន្តរម៉ូលេគុលរបស់ដុំអាចម៍ផ្កាយឈ្មោះ 1950DA ដែលមិនអាចបំបែកចេញពីគ្នានេះ ពេលវាបុកសំដៅចំបង្កការប៉ះទង្គិចលើភពផែនដីតាមគន្លងរបស់វានោះ គឺមានថាមពលស្មើនឹងកម្លាំងផ្ទះរបស់រំសេវ TNT ទម្ងន់៤៤.៨០០លានតោន ដែលអាចបង្កបង្កើតឲ្យមានមហារលកយក្ស រញ្ជួយដី និងបន្ទុះភ្នំភ្លើង កម្ទេចចោលនូវភាវៈមានជីវិតទាំងឡាយ ទាំងមនុស្ស ទាំងសត្វ ទាំងអស់នៅលើភពផែនដី ។
អង្គការស្ថានីយ៍យានអវកាស NASA បានធ្វើការសន្និដ្ឋានថា ដុំអាចម៍ផ្កាយឈ្មោះ 1950DA ដែលមានកម្លាំងអន្តរម៉ូលេគុលពិសេស Van der Waals នោះ គឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ភពផែនដី ។
ដូច្នេះ យោងតាមការសិក្សាស្រាវជ្រាវរកឃើញរបស់អ្នកវិទ្យាសាស្ត្រ គឺជីវិតនៅលើភពផែនដីនឹងត្រូវវិនាសសាបសូន្យដោយសារកម្លាំងថាមពលមហាបំផ្លិចបំផ្លាញរបស់ដុំអាចម៍ផ្កាយឈ្មោះ 1950DA នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២៨៨០ខាងមុខ ពោលនៅសល់ប្រមាណតែចំនួន៨៦៦ឆ្នាំទៀតប៉ុណ្ណោះ ៕
Source from: www.dtn7.com

Loading...
Loading...