ចិនដាក់បម្រាមនាំចូលសាច់ជ្រូកពីអាមេរិក
ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រទេសចិនបានដាក់បម្រាមការនាំចូលសាច់ជ្រូកពីរោងចក្រកែច្នៃចំនួន៦របស់ខ្លួន និងមិនអនុញ្ញាតឲ្យរោងចក្រស្តុកសាច់ទាំងនោះប្រើប្រាស់ចំណីបន្ថែមឡើយ ដើម្បីផ្សព្វផ្សាយនូវសាច់ជ្រូកអត់ខ្លាញ់របស់ខ្លួន ។
សហរដ្ឋអាមេរិកបាននាំចេញសាច់ជ្រូកមកកាន់ទីផ្សារប្រទេសចិនសរុបចំនួន៣១២.១៣៨តោន ក្នុងតម្លៃទឹកប្រាក់ចំនួន៦៤៥,៣លានដុលលារអាមេរិកកាលពីឆ្នាំ២០១៣ ខណៈការនាំចេញសរុបនៅទូទាំងពិភពលោកមានចំនួន៧,៥លានតោន មានតម្លៃទឹកប្រាក់ចំនួន២០,៤ពាន់លានដុល្លារអាមេរិក ។
កាលពីសប្តាហ៍មុនប្រទេសរុស្ស៊ីបានដាក់បម្រាមការនាំចូលសាច់ដែលរាប់បញ្ចូលទាំងសាច់ជ្រូកពីបណ្តាប្រទេសលោកខាងលិច ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសខ្លួន ។ ដូចនេះ រោងចក្រគ្រប់គ្រងដោយក្រុមហ៊ុន Smithfield Food Inc. ដែលជាសាខារបស់ក្រុមហ៊ុនសាច់ជ្រូកដ៏ធំរបស់ចិន WH Group ព្រមទាំងអ្នកនាំចេញសាច់ជ្រូកអត់ខ្លាញ់ដ៏ធំនៅប្រទេសចិន ក៏ត្រូវបានអូសទាញទៅក្នុងបម្រាមរបស់ប្រទេសរុស្ស៊ីផងដែរ ៕
Source from: www.dtn7.com

Loading...
Loading...