ពាក់អាវផលិតពីមាសទម្ងន់ជិត៥គីឡូក្រាមដើម្បីអបអរខួបកំណើតរបស់ខ្លួន
ពាណិជ្ជករជនជាតិឥណ្ឌាដ៏មានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ឈ្មោះ Pankaj Parakh បានពាក់អាវដៃខ្លីធ្វើពីមាសមានទម្ងន់៤,៥៣គីឡូក្រាម ដើម្បីសម្ញែងនូវភាពហ៊ឺហាឲ្យប្រជាពលរដ្ឋក្នុងប្រទេស និងពិភពលោកបានដឹង បានឃើញក្នុងថ្ងៃអបអរខួបកំណត់គម្រប់វ័យ៤៥ឆ្នាំរបស់ខ្លួន អមដោយក្រុមអង្គរក្សពោរពេញដោយសាច់ដុំជាច្រើននាក់ដើរហែហមការពារតាមផ្លូវក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤កន្លងទៅ ។
ដើម្បីផលិតអាវធ្វើពីមាសមានទម្ងន់ជិត៥គីឡូក្រាមនេះ ក្រុមអ្នកត្បាញចំនួនជិត២០នាក់ បានចំណាយពេលវេលាចំនួន៣.២០០ម៉ោង និងអាវផលិតពីមាសនេះមានតម្លៃរហូតដល់ទៅ២១១.០០០ដុល្លារអាមេរិក ហើយក៏អាចជាប់ក្នុងកំណត់ត្រាប្លែកៗនៃសៀវភៅ Quinness World Records ទៀតផង ៕
Source from: www.dtn7.com

Loading...
Loading...