បុរសរួមរ័កជាមួយនារីជាសង្សាររហូតដល់ខាងស្រីដាច់ខ្យល់ស្លាប់នៅក្រុងសៀមរាប ត្រូវជាប់ចោទពីបទមនុស្សឃាតដោយអចេតនា
យុវជនឈ្មោះ ម៉ាន់ គឹមហួង អាយុ២១ឆ្នាំ មុខរបរជាជាងផ្សារដែក នៅរាជធានីភ្នំពេញ ដែលព្យាយាមជិះរថយន្តក្រុងទៅណាត់ជួបជាមួយនារីជាសង្សារ ឈ្មោះ ឡូយ ឡាយអ៊ីម អាយុ២០ឆ្នាំ រស់នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានមុខរបរជាបុគ្គលិកបម្រើការងារនៅភោជនីយដ្ឋានកូរ៉េ ក្បែរមន្ទីរពេទ្យគន្ធបុប្ផា ហើយបានរួមរ័កជាមួយគ្នានៅសំណាក់យីហោ"អង្គរមានឫទ្ធិ" កាលពីរាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤កន្លងមក រហូតបណ្តាលឲ្យដៃគូស្នេហាខាងស្រីដាច់ខ្យល់ស្លាប់តាមផ្លូវលើម៉ូតូឌុប មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ព្រោះរហែកដាច់សន្ទះព្រហ្មចារិនីដល់ស្បូនហូរឈាមមិនឈប់នោះ ត្រូវបានស្ថាប័នតុលាការសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់រួចហើយ ពីបទមនុស្សឃាតដោយអចេតនា ដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានឃុំខ្លួនដាក់ពន្ធនាគារបណ្តាះអាសន្ន រង់ចាំការជំនុំជម្រះជាក្រោយ ។
ដោយឡែក លោក ឡូយ ឡាយ ត្រូវជាឪពុករបស់នារីរងគ្រោះដែលស្លាប់បាត់បង់ជីវិត ក្រោយពេលរួមរ័កជាមួយសង្សារនៅផ្ទះសំណាក់រួចមកឯណោះវិញ ក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគរបាលខេត្តសៀមរាប ដោយប្តឹងទាមទារជំងឺចិត្តចំនួន៥.០០០ដុល្លារអាមេរិកពីម្ចាស់ផ្ទះសំណាក់យីហោ "អង្គរមានឫទ្ធិ" នោះផងដែរ ដោយគាត់ចោទប្រកាន់ថា កូនស្រីរបស់គាត់មិនមែនស្លាប់ដោយសារការរួមភេទធម្មតាតែម្យ៉ាងនោះទេ គឺអាចមានការប្រើប្រាស់វត្ថុរឹង ឬឧបករណ៍អ្វីផ្សេងទៀតក្នុងការរួមរ័ក ដូចរបាយការណ៍សន្និដ្ឋានរបស់គ្រូពេទ្យធ្វើកោសល្យវិច័យបញ្ជាក់រួចហើយៗអាចមានការពាក់ព័ន្ធនឹងម្ចាស់ផ្ទះសំណាក់ផង ។
សូមរំលឹកជូនថា កាលពីវេលាម៉ោង២១និង៤៥នាទី រាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ និងក៏មិនធ្លាប់មានកន្លងមក បានកើតឡើង ឋិតនៅផ្ទះសំណាក់យីហោ "អង្គរមានឫទ្ធិ" ក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយគូសង្សារវ័យក្មេងមួយគូ ត្រូវភ្លើងស្នេហ៍ដុតអារម្មណ៍រោលរាលមិនអាចទ្រាំបាន ក៏រួមរ័កគ្នារហូតបណ្តាលឲ្យដៃគូខាងស្រីដាច់ខ្យល់ស្លាប់ ហើយយុវជនដែលរួមរ័កជាមួយសង្សារនោះត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ ក្នុងសំណុំរឿង"រួមដំណេកលុះក្ស័យ" ។
យុវជនមាឌមាំពេញកម្លាំងដូចក្របីឡើងក ដែលរួមរ័កជាមួយសង្សារ បណ្តាលឲ្យនាងដាច់ខ្យល់ស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ ម៉ាន់ គឹមហួង អាយុ២១ឆ្នាំ មុខរបរជាជាងផ្សារដែកនៅរាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។ រីឯនារីរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្រោយពេលរួមរ័កជាមួយសង្សាររួចមកនោះ មានឈ្មោះ ឡូយ ឡាយអ៊ីម (ហៅហ៊ីម) អាយុ២០ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានមុខរបរជាបុគ្គលិកបម្រើការងារនៅហាងកូរ៉េម្តុំមុខមន្ទីរពេទ្យគន្ធបុប្ផា ។
នៅចំពោះមុខសមត្ថកិច្ច យុវជនឈ្មោះ ម៉ាន់ គឹមហួង បាននិយាយថា ខ្លួននិងនាងជាសង្សារបានស្គាល់គ្នាតាមរយៈទូរស័ព្ទអស់រយៈជិត១ឆ្នាំមកហើយ ដោយបានសារសងស្នេហាអូនបងជាមួយគ្នាតាមទូរស័ព្ទយ៉ាងល្អូកល្អឺនផ្អែមល្ហែមបំផុត ទើបនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ ខ្លួនក៏បានជិះរថយន្តក្រុងពីរាជធានីភ្នំពេញស្កាត់មករកជួបនាងជាសង្សារទាំងក្តីនឹករលឹកដល់ក្រុងសៀមរាប ។ ពេលមកដល់ក្រុងសៀមរាប ពួកខ្លួនបានណាត់គ្នាមកគេងនៅផ្ទះសំណាក់យីហោ "អង្គរមានឫទ្ធិ" ហើយបានរួមរ័កជាមួយគ្នា ប៉ុន្តែមិនទាន់បានដល់ចំណុចកំពូលពេញលេញផង ស្រាប់តែមានឈាមហូរមិនដាច់ចេញពីយោនីរបស់នាង ។ ក្នុងស្ថានភាពបែបនេះ ខ្លួនបានដឹកបញ្ជូននាងជាសង្សារទៅកាន់មន្ទីរពេទ្យតាមម៉ូតូឌុប តែជាអកុសល មិនទាន់ដល់មន្ទីរពេទ្យផង នាងក៏បានដាច់ខ្យល់ស្លាប់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ហើយត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនតែម្តង ។
យុវជន ម៉ាន់ គឹមហួង បានបន្ថែមថា ការស្លាប់របស់សង្សារបណ្តូលចិត្តដែលផ្តើមចេញពីការរួមរ័កជាមួយគ្នានេះ ខ្លួនមិនបានធ្វើអ្វីជាហិង្សាទៅលើរូបនាងទេ និងនៅមុនពេលរួមរ័កក៏មិនបានប្រើថ្នាំជំនួយអ្វីដែរ គឺបានរួមរ័កជាធម្មតាតាមធម្មជាតិក្នុងដៃគូមួយទល់នឹងមួយប៉ុណ្ណោះ ។
សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេសនៅក្រោយពេលពិនិត្យសាកសពនារីរងគ្រោះ បានអះអាងថា នារីរងគ្រោះបានរហែកដាច់សន្ទះព្រហ្មចារិនីរហូតដល់ស្បូន ខណៈកោសល្យវិច័យពេទ្យបានបញ្ជាក់ថា ប្រដាប់ភេទរបស់នារីរងគ្រោះបានទទួលរងប៉ះទង្គិចជាមួយវត្ថុរឹងយ៉ាងធ្ងន់ធ្ងរ ៕
Source from: www.dtn7.com

Loading...
Loading...