នារីក្មេងៗរុស្ស៊ីពាក់អាវទ្រនាប់មានរូប Vladimir Putin ដើម្បីបង្ហាញនូវការគាំទ្រប្រធានាធិបតីរបស់ពួកគេ
នៅឯឆ្នេរសមុទ្រតំបន់គ្រីមៀរ(Crimea) របស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានវាតទីចូលកាន់កាប់ដោយប្រទេសរុស្ស៊ីកាលពីខែមីនា ឆ្នាំ២០១៤កន្លងទៅនោះ មាននារីក្មេងៗរុស្ស៊ីជាច្រើននាក់បាននាំគ្នាពាក់អាវទ្រនាប់ចំហដើមទ្រូង ដោយដាក់រូបលោក Vladimir Putin ដើម្បីបង្ហាញអំពីការគាំទ្ររបស់ពួកគេទៅលើលោកប្រធានាធិបតីរុស្ស៊ី ខណៈដែលលោកប្រធានាធិបតីរូបនេះកំពុងប្រឈមនឹងការរិះគន់ឥតឈប់ឈរពីសំណាក់ក្រុមបស្ចិមប្រទេស ។
ការពាក់អាវទ្រនាប់(Putinkinis) ដោយនារីក្មេងៗរុស្ស៊ីទាំងនោះ គឺជាការបង្ហាញនូវជំហរជាតិនិយមចុងក្រោយបំផុតរបស់ពួកគេ ក្នុងន័យគាំទ្រសកម្មភាពនយោបាយ និងការដឹកនាំរបស់លោកប្រធានាធិបតី Vladimir Putin ខណៈដែលប្រទេសរុស្ស៊ីបានទទួលរងនូវការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងៗ ដោយសារវិបត្តិនៅប្រទេសអ៊ុយក្រែន ៕
Source from: www.dtn7.com

Loading...
Loading...