
បើតាមប្រភពព័ត៌មានពីមិត្តភក្តិរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉េត ស្រីនាង អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិជម្រុះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ជាកម្មការិនីបម្រើការងារនៅក្នុងរោងចក្រសាន់តិច ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មូលហេតុដែលធ្វើឲ្យនារីរងគ្រោះដាច់ចិត្តចង.កធ្វើអត្តឃាតបែបនេះ គឺដោយសារតែនាងខូចចិត្តរឿងស្នេហា ព្រោះសង្សានាងបានសុំចែកផ្លូវគ្នា ដោយបុរសរូបនោះបានទៅស្រឡាញ់នារីផ្សេងម្នាក់ទៀត ដែលជាមិត្តភក្តិជិតដិតរបស់ជនរងគ្រោះ ទើបធ្វើឲ្យនាងខូចចិត្តចង.កសម្លាប់ខ្លួន។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច្ច័យលើសាកសព និងបានអះអាងថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែចង.កសម្លាប់ខ្លួនពិតមែន។ បន្ទាប់ពីធ្វើការពិនិត្យរួចរាល់ សមត្ថកិច្ចក៏ទំនាក់ទំនងហៅក្រុមគ្រួសារជនរងគ្រោះ មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕
ប្រភពពី វត្តភ្នំ