ចង​.​ក​ សម្លាប់ខ្លួន​ក្នុង​បន្ទប់​ជួល​ ព្រោះ​តូច​ចិត្ត​សង្សារ​សុំចែកផ្លូវ​គ្នា​

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​ ២០​១៣ ដោយសារតែ​គេ​បាន​ប្រទះឃើញ​ស្ត្រី​ម្នាក់​ដែលជា​កម្មការិនី​ រោងចក្រ​កាត់ដេរ ​បាន​ចង​.​ក​សម្លាប់ខ្លួន​នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​មិត្តភក្តិ​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ម៉េ​ត ស្រី​នាង អាយុ​២៦​ឆ្នាំ មាន​ស្រុក​កំ​ណើត​​នៅ​ភូមិ​ជម្រុះ ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ជា​កម្មការិនីបម្រើ​ការ​ងារ​នៅ​ក្នុង​​រោងចក្រ​សាន់​តិច ​។​

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹងទៀត​​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​នារី​រងគ្រោះ​ដាច់ចិត្ត​ចង​.​ក​ធ្វើអត្តឃាត​បែបនេះ គឺ​ដោយសារតែ​នាង​ខូច​ចិត្ត​​រឿង​ស្នេហា ព្រោះ​សង្សា​នាង​បាន​សុំ​ចែកផ្លូវ​គ្នា ដោយ​បុរស​រូប​នោះបាន​ទៅ​ស្រឡាញ់​នារី​ផ្សេង​ម្នាក់ទៀត ដែលជា​មិត្តភក្តិ​ជិត​ដិត​របស់​ជនរងគ្រោះ ទើប​ធ្វើ​ឲ្យ​នាង​ខូចចិត្ត​ចង​.​ក​សម្លាប់ខ្លួន​។​

​បន្ទាប់ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព និង​បាន​អះអាងថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​សារ​តែ​ចង​.​ក​សម្លាប់ខ្លួន​ពិតមែន​។ បន្ទាប់ពី​ធ្វើការ​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​ក៏​ទំនាក់ទំនង​ហៅ​ក្រុមគ្រួសារ​ជនរងគ្រោះ មក​ទទួល​យក​​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​៕
ប្រភពពី វត្តភ្នំ

No comments:

Post a Comment