រថយន្តកុងតឺន័រ ក្រុមហ៊ុនផែស្ងួត តិចស្រ៊ុន បុកម៉ូតូ និងកិនយុវជន ស្លាប់ម្នាក់ យ៉ាងអាណោចអាធ័ម

ប្រភព៖lookingtoday
ភ្នំពេញ៖ រថយន្តកុងតឺន័រ ក្រុមហ៊ុនផែស្ងួតតិចស្រ៊ុន បុកយុវជនម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈជនរង គ្រោះ ជិះម៉ូតូបញ្ច្រាសទិសគ្នា។
ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅចំណុចក្បែរ សាលាវិទ្យាល័យពងទឹក តាមបណ្តោយផ្លូវជាតិលេខ ៣ ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២និង២០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ ។
ក្រុមគ្រួសារប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខុន តុលា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ជិះម៉ូតូម៉ាក SIRIUSR ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AS-0464 ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងរវាងម៉ូតូម៉ាក SIRIUSR បុកគ្នាជាមួយរថយន្តដឹក កុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតិចស្រ៊ុន ពាក់ស្លាកលេខ ភ្នំពេញ 3B-5451 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេ ពោលគឺក្រោយពីកើតហេតុ បានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែង កើតហេតុ។
ប្រភពព័ត៌មានពីសមត្ថកិច្ច ប្រាប់បន្តឲ្យដឹងថា បន្ទាប់ធ្វើការវាស់វែង មធ្យោបាយទាំងគ្រឿង ត្រូវបាននគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ ចុះមកយកទៅរក្សាទុកនៅការិយាល័យ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។
ប្រជាពលរដ្ឋប្រាប់ថា មុនពេលកើតហេតុម៉ូតូជនរងគ្រោះ បើកបរក្នុងទិសដៅពីត្បូងទៅ ជើងតែម្នាក់ឯង លុះមកដល់ ចំណុចកើតហេតុ ក៏ត្រូវរថយន្តកុងតឺន័រក្រុមហ៊ុន ផែស្ងួតតិចស្រ៊ុន បុកពេញទំហឹងតែម្តង ខណះបើកបរបញ្រ្ចាស ទិសគ្នា ពីជើងទៅត្បូង បណ្តាលឲ្យជនរងគ្រោះបោកក្បាល ទៅនឹងថ្នល់ប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ ហូរឈាមពេលថ្នល់។
សាក្សីប្រាប់បន្តទៀតថា ជនរងគ្រោះក្រោយពីកើតហេតុ ត្រូវបានសមត្ថកិច្ច ធ្វើការទំនាក់ទំនងក្រុមគ្រួសារមក ទទួលយកទៅធ្វើបុណ្យ តាមប្រណៃណីនៅវត្តព្រៃវែង សង្កាត់ព្រៃវែង ៕





No comments:

Post a Comment