“​សម្តេច​តេ​ជោ​សែន​” ជា​បុរស​ខ្លាំង​ចេះតែ​ថា​ឲ្យ​ឮ ឬ​ឯកឧត្តម​សម រង្ស៊ី ភូតភរ​អ្នកគាំទ្រ​ទាក់ទង​នឹង​លទ្ធផល​ឆ្នោត ?

មិនទាន់មាន​ការបំភ្លឺ​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​ណាមួយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយក្នុងការ​ឆ្លើយតប​ទៅនឹង​ការអះអាង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុនសែនអនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពលនិង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាដែលថា

មិនទាន់មាន​ការបំភ្លឺ​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​ណាមួយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ ក្នុងការ​ឆ្លើយតប​ទៅនឹង​ការអះអាង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលថា ឯកឧត្តម សម រង្ស៊ី បានទទួល​ស្គាល់​អាសនៈ​រដ្ឋសភា​រួចហើយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​អាសនៈ និង​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​អាសនៈ ក្នុង​កិច្ចចរចា​រវាង​គណបក្ស​នយោបាយ​ទាំងពីរ​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣​កន្លងមក។​

"​សម្តេច​តេ​ជោ​សែន​" ធ្លាប់បាន​ប្រកាស​ព្រមាន​កាលពី​រសៀល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣​កន្លងមក "​ប្រសិនបើ​ឯកឧត្តម​សម រង្ស៊ី ធ្វើបាតុកម្ម សម្តេច​នឹង​បញ្ចេញ​ខ្សែអាត់​ថត​សំឡេង​ក្នុង​កិច្ចប្រជុំ​ចរចា​រវាង​គណបក្សនយោបាយ​ទាំងពីរ​បង្ហាញ​ជា​សាធារណៈ ពីព្រោះ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លែងមាន​ន័យ​ហើយ ដោយសារ​ឯកឧត្តម សម រង្ស៊ី បានទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត និង​ទទួលស្គាល់​សម្តេច​ជា​នាយករដ្ឋមន្ត្រី​រួចទៅហើយ​" ។​

​ការព្រមាន​បែបនេះ​របស់​បុរស​ខ្លាំង​នៃ​កម្ពុជា គឺ​បន្ទាប់ពី​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ ក្នុងន័យ​ព្រមាន​ថា "​ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ ឯកឧត្តម​នឹង​អំពាវនាវ​ឲ្យ​កម្មករ កម្មការិនី​រោងចក្រ សហគ្រាស អាជីវករ និង​មន្ត្រីរាជការ​ឲ្យ​ពួកគាត់​កូដកម្ម​ឈប់​ធ្វើការ​មួយថ្ងៃ ហើយនឹង​ធ្វើបាតុកម្ម​ទូទាំងប្រទេស ដើម្បី​ទាមទារ​រក​យុត្តិធម៌ " ។​

​ក្រុមអ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា បាន​ពិចារណា​ថា ជាធម្មតា កិច្ចប្រជុំ​ចរចា​រវាង​គណបក្ស​ស​ង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា បើ​"​សម្តេច​តេ​ជោ​សែន​"​អះអាងថា មាន​ខ្សែអាត់​ថត​សំឡេង ដូច្នេះ​ឯកឧត្តម សម រង្ស៊ី ក៏​អាចមាន​ខ្សែអាត់​ថត​សំឡេង​ដូចគ្នា សម្រាប់​ទុកជា​ឯកសារ​រៀងៗ​ខ្លួន ។​

​ម្យ៉ាងទៀត ក្រុមអ្នកវិភាគ​ឯករាជ្យ​បានធ្វើការ​ពិចារណា​ដែរ​ថា បើ​ឯកឧត្តម សម រង្ស៊ី ឬ​គណបក្ស​សង្គ្រោះ​ជាតិ​បានទទួល​ស្គាល់​លទ្ធផល​ឆ្នោត និង​ទទួលស្គាល់​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​រួចហើយ​ដូច​ការអះអាង​រប​ស់បុ​រស​ខ្លាំង​នោះ តើ​ត្រូវមាន​ហេតុផល​អ្វីដែល​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​គំរាម​ឬ​ព្រមាន​ប្រកាស​ធ្វើបាតុកម្ម​ទូទាំងប្រទេស ?

​ឥឡូវនេះ រឿងរ៉ាវ​ពិត​យ៉ាងណា​នោះ​មិនទាន់បាន​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់លាស់ ដើម្បី​បំបាត់​មន្ទិលសង្ស័យ​ក្នុង​ស្រទាប់​អ្នកគាំទ្រ​របស់​គណបក្ស​នយោបាយ​ទាំងពីរ​នៅឡើយ ពីព្រោះ​មិនទាន់​ឃើញ​មានការ​បំភ្លឺ​ឆ្លើយតប​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទៅនឹង​ការអះអាង​របស់​បុរស​ខ្លាំង​នៃ​កម្ពុជា ។​

​ទោះជា​យ៉ាងណាក៏ដោយ មជ្ឈដ្ឋាន​អ្នកគាំទ្រ​គណបក្សនយោបាយ​ទាំងពីរ​បានលើកឡើង​ថា បើ​រឿងរ៉ាវ​នេះ​ក្លាយជា​មិន​ពិត គឺ​មានន័យថា "​សម្តេច​តេ​ជោ​សែន​"​ដែលជា​បុរស​ខ្លាំង​ចេះតែ​ថា​ឲ្យ​ឮ ដើម្បី​បំបាក់ស្មារតី​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​បើ​រឿងនេះ​វា​ជា​រឿង​ពិតប្រាកដ​វិញ គឺ​មានន័យថា ឯកឧត្តម សម រង្ស៊ី ប្រើ​ល្បិចកល​ភូតភរ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាក់ទង​នឹង​លទ្ធផល​ឆ្នោត ។​

​មជ្ឈដ្ឋាន​មួយចំនួនទៀត​បានលើកឡើង​ថា បើ​គណបក្សនយោបាយ​ទាំងពីរ​ពិតជា​សឿង​បឿ​ង​មែន គួរ​បញ្ចេញ​ខ្សែអាត់​ថត​សំឡេង​ក្នុង​កិច្ចប្រជុំ​រវាង​គណបក្ស​នយោបាយ​ទាំងពីរ​"​បើ​មាន​"​តែម្តងទៅ ដើម្បី​កុំ​ឲ្យ​អ្នកគាំទ្រ​គណបក្សនយោបាយ​រៀងៗ​ខ្លួន​មានការ​សង្ស័យ ឬ​ចាត់ទុកថា​ជា​រឿង​រសើប​តទៅទៀត ប្រសើរ​ជាជាង​យក​ករណី​ខ្សែអាត់​ថត​សំឡេង​នេះ​ធ្វើជា​ឧបករណ៍​គំរាម​គ្នា​ទៅវិញទៅមក ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី គណបក្ស​ប្រជាជន​កម្ពុជា​ក្តី សុទ្ធតែ​បាន​អះអាង​រួចហើយ​ថា ការចរចា​គឺធ្វើឡើង​ក្នុងន័យ​បម្រើ​ឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ៕​

1305233_222906131205231_1524497449_n


Source from: www.dtn7.com

No comments:

Post a Comment