ទៅ​ទីណា​ខ្មាស​គេ​នៅ​ទីនោះ​ (មានវីដេអូ)

ការលួចចម្លង​ស្ទីល​រាំទំនុកច្រៀងបទ​ភ្លេងនិង​កាយវិការ​…​ពី​បរទេស​របស់​តារា​ខ្មែរ​ក្នុង​ផលិតកម្ម​ធំៗ​ជាច្រើន​បានក្លាយ​ទៅជាវប្បធម៌​ដ៏​ពេញនិយមពីព្រោះ​មិនបាច់​ហត់នឿយ​នឹង​ការប្រឹងប្រែង​ផលិត​ស្នាដៃ​ខ្លួនឯង​។​

ការលួចចម្លង​ស្ទីល​រាំ ទំនុកច្រៀង បទ​ភ្លេង និង​កាយវិការ​…​ពី​បរទេស​របស់​តារា​ខ្មែរ​ក្នុង​ផលិតកម្ម​ធំៗ​ជាច្រើន​បានក្លាយ​ទៅជា វប្បធម៌​ដ៏​ពេញនិយម ពីព្រោះ​មិនបាច់​ហត់នឿយ​នឹង​ការប្រឹងប្រែង​ផលិត​ស្នាដៃ​ខ្លួនឯង​។​

តាម​ការកត់សម្គាល់​បាន​បង្ហាញថា តារា​ខ្មែរ​ល្បីៗ​មួយចំនួន​ទាំង​សម្តែង ទាំង​ចម្រៀង ច្រើន​លួច​ចម្លង​ស្នាដៃ​ពី​ប្រទេស​ថៃ​និង​ប្រទេស​កូរ៉េ ហើយ​ប្រទេស​ទាំងពីរ​នេះ​ក៏​ធ្លាប់បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​ទៅនឹង​អំពើ​លួច​ចម្លង​ស្នាដៃ​របស់គេ​ពី​សំណាក់​តារា​ខ្មែរ​និង​ផលិតកម្ម​ខ្មែរ​នោះដែរ​។​

មជ្ឈដ្ឋាន​អ្នកគាំទ្រ​និង​ស្រឡាញ់​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ​បាន​លើកឡើងថា ល្មម​ដល់ពេល​ផលិតកម្ម​នានា​និង​តារា​ខ្មែរ​គ្រប់រូប​ចេះ​មានគំនិត​ផលិត​ចេញ​ជា​ស្នាដៃ​ខ្លួនឯង​ហើយ កុំ​ចេះតែ​លួច​ចម្លង​ស្នាដៃ​របស់គេ​ដើម្បី​កើប​លុយ​ទុកជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ពេក ពីព្រោះ​តម្លៃ​វប្បធម៌​ជាតិ​នឹង​បាត់​បង់ហើយ​ទទួលរង​ភាពអាម៉ាស់​ដោយសារ​វប្បធម៌​លួច​ចម្លង​ស្នាដៃ​គេ​នេះ​។​

សូម​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​អាណត្តិ​ថ្មី​នេះ មេត្តា​ត្រួតពិនិត្យ​និង​មាន​វិធានការ​ទៅលើ​ករណី​តារា​ខ្មែរ​និង​ផលិតកម្ម​របស់​ខ្មែរ​ដែល​ចូលចិត្ត​លួច​ចម្លង​ស្នាដៃ​របស់​បរទេស​នោះ​ផង ដើម្បី​កុំ​ឲ្យ​ដូច​ពាក្យ​គេ​រិះគន់ថា «​ទៅ​ទីណា ខ្មាស​គេ​នៅ​ទីនោះ​»​តទៅទៀត​៕​

rith1


Source from: www.dtn7.com

No comments:

Post a Comment