ហៅ​ម៉ូតូឌុប​ពី​ផ្ទះ​យកទៅ​ប្លន់ ដោយប្រើកាំបិតចុងស្រួច ចាក់​ធ្លាយ​ពោះវៀន

​រាជធានី​ភ្នំពេញ៖បុរស​អ្នករត់​ម៉ូតូ​ឌុប​​ម្នាក់ត្រូវ​​ក្រុម​ចោរចាក់​​ធ្លាយ​​ពោះ​វៀនរង​របួស​​ជា​​ទម្ងន់ដោយ​​ជាប់​​កាំ​បិត​​ចុង​​ស្រួចនៅ​​នឹង​​ពោះ​ខាង​ឆ្វេង

​រាជធានី​ភ្នំពេញ ៖ បុរស​អ្នករត់​ម៉ូតូ​ឌុប​​ម្នាក់ ត្រូវ​​ក្រុម​ចោរ ចាក់​​ធ្លាយ​​ពោះ​វៀន រង​របួស​​ជា​​ទម្ងន់ ដោយ​​ជាប់​​កាំ​បិត​​ចុង​​ស្រួច នៅ​​នឹង​​ពោះ​ខាង​ឆ្វេង ក្នុង​​ហេតុ​ការណ៍ ប៉ុន​ប៉ង​​ប្លន់​​យក​​ម៉ូតូ នៅ​តាម​​ផ្លូវ​លំ ដំបូល​​ក្រ​ហម ក្នុង​ភូមិ បន្លា​​ស្អិតសង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង ៧​និង​១០​នាទី យប់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣​។​

 

​ស្ត្រី​ជា​ប្រព​ន្ឋ​ឈ្មោះ ឃុ​ត រ៉េត អាយុ ២៦​ឆ្នាំ មុខរបរ​កម្មការិនី​កាត់ដេរ បាន​និយាយថា មុនពេល​កើតហេតុ ប្តី​របស់ខ្លួន​ឈ្មោះ ផន សុភ​ក្តី អាយុ ៣០​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប បាន​ឌុប​ជនសង្ស័យ ខាងលើ​ចេញពីផ្ទះ ក្នុងភូមិ​សង្កាត់​កើតហេតុ លុះ​មួយសន្ទុះ​ក្រោយមក បាន​បើក​ម៉ូតូ​ត្រឡប់មកវិញ ដោយមាន​ឈាម​ប្រឡាក់​ជោក និង​មានកាំបិត​ជាប់​នឹង​ពោះ ថែមទៀត​។​

 

​ជនរងគ្រោះ​ឈ្មោះ ផន សុភ​ក្តី ប្រាប់​សមត្ថកិច្ច​ថា ពេល​ឌុប​ជនសង្ស័យ ដល់​ផ្លូវលំ​ដំបូល​ក្រហម ស្រាប់តែ​ជនសង្ស័យ បាន​ដក​កាំបិត​ចុង​ស្រួច ចាក់​ពោះ​គាត់​បណ្តាល​ឲ្យ​ភ្ញាក់ ហើយ​តម្លើង​ហ្គែ​រ​ម៉ូតូ យ៉ាង​លឿន ធ្វើ​ឲ្យ​ជនសង្ស័យ ធ្លាក់​ពីលើ​ម៉ូតូ ។ សមត្ថកិច្ច​បាន​ស្រាវជ្រាវ ករណីនេះ ដើម្បី​កំណត់ មុខសញ្ញា​ជនសង្ស័យ តាម​ឃាត់ខ្លួន​យកទៅដាក់ ទោស​តាមច្បាប់​៕ ​

Wat 28092


Source from: watphnom-news.com

No comments:

Post a Comment