នគរបាល​ឃាត់ខ្លួន​មន្ត្រី​យោធា​រកស៊ី​គ្រឿងញៀន ហើយ​តាម​ស្រាវជ្រាវ​រក​មេខ្លោង​

​ខេត្ត​ព្រះសីហនុ៖សមត្ថកិច្ច​​នគរ​បាលខេត្ត​​ព្រះ​សី​ហ​នុបាន​​ឃាត់​ខ្លួន​​មន្ត្រី​​យោធា​​ម្នាក់ដែល​​បម្រើ​​ការ​ងារនៅ​​វរៈ​​ការ​ពារ​​ខេត្ត​កំ​ពង់​ស្ពឺមាន​​ឋា​នន្តរ​ស័ក្តិ

​ខេត្ត​ព្រះសីហនុ ៖ សមត្ថកិច្ច​​នគរ​បាល ខេត្ត​​ព្រះ​សី​ហ​នុ បាន​​ឃាត់​ខ្លួន​​មន្ត្រី​​យោធា​​ម្នាក់ ដែល​​បម្រើ​​ការ​ងារ នៅ​​វរៈ​​ការ​ពារ​​ខេត្ត​កំ​ពង់​ស្ពឺ មាន​​ឋា​នន្តរ​ស័ក្តិ ពល​បាល​ត្រី ពី​បទ​​ចែក​ចាយ​​គ្រឿង​ញៀន កាល​ពី​​វេលា​​ម៉ោង ១១​​និង​​៥០ នាទី​​យប់ ថ្ងៃទី​​២៨ ខែ​កញ្ញា ឆ្នាំ​​២០១៣ នៅក្នុង​លំនៅឋាន ជនសង្ស័យ ស្ថិតក្នុង​ក្រុមទី​២៦ ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ ។

 

សមត្ថកិច្ចជំនាញ​ដកហូត​បាន ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE ចំនួន ១ កញ្ចប់​ធំ និង ៣១ កញ្ចប់​តូច​ទម្ងន់ ១០២ ក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន ចំនួន​១ ទូរស័ព្ទដៃ​១ ម៉ូតូ​ម៉ាក​ស្ទែ​ប ១ គ្រឿង កាមេរ៉ា​ថត​១ ស្បោង​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន ២ ដុំ​។​ ​

 

ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី តាក សារិទ្ធ អនុប្រធាន ការិយាល័យ​កណ្តាល ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ សហការ​ជាមួយ លោក​វរសេនីយ៍ទោ សាន់ ប៊ុនថន នាយការិយាល័យ ប្រឆាំង​បទល្មើស ជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​ព្រះសីហនុ​។

 

លោក​សាន់ ប៊ុនថន បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ អ៊ុំ ពិសី ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ ក្នុង​សង្កាត់​វាល់វង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ក្រុម​២៦ ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ​។ បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ត្រូវបាន​សមត្ថកិច្ច ធ្វើការ​សាកសួរ ពាក់ព័ន្ធ​នឹង​មេខ្លោង ផ្តល់​គ្រឿងញៀន និង​បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ តាមផ្លូវ​ច្បាប់​៕ ​

Wat 28091


Source from: watphnom-news.com

No comments:

Post a Comment