​លោក​អាសាដ​ អះអាង​ថា ​អាមេរិក​​គ្មាន​​ភស្តុតាង​​បញ្ជាក់​​ថា ​រដ្ឋ​អំណាច​​ស៊ីរី​​ប្រើប្រាស់​​អាវុ​​គីមី​​នោះ​ទេ​

​បុរស​ខ្លាំង​របស់​ស៊ី​រី​លោក ​Bashar al-Assad បាន​និយាយ​ជា​​សាធារណៈ​​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ចោទ​របប​របស់​លោក​ថា​បាន​ប្រើ​ប្រាស់​​​អាវុធ​​គីមី​វាយ​ប្រហារ​​ក្រុម​ឧទ្ទាម​​ ក៏ប៉ុន្តែ​​អាមេរិក​​គ្មាន​​ភស្តុ​តាង​​នោះ​​ទេ ដើម្បី​​ដាក់​បន្ទុក​​ចំពោះ​​ការ​ចោទ​ប្រកាន់​​របស់​​ខ្លួន​។​ លោក ​Bashar al-Assad ​បាន​ថ្លែង​​បែប​​នេះ​​ប្រាប់​​អ្នក​សារព័ត៌មាន​​របស់​​អាមេរិក​​នៅក្នុង​​បទ​សម្ភាសន៍​​មួយ។​

​សូមបញ្ជាក់​ថា បញ្ហា​នៅ​ស៊ី​រី​ចាប់តាំងពី​មាន​ការវាយប្រហារ​ក្នុង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ទី​២១ ខែសីហាកន្លងទៅ​ដែល​បណ្តាលឲ្យ​មនុស្ស​ជាង​១​ពាន​​នាក់​​បាន​ស្លាប់​មក​ភាព​តានតឹង​រវាង​ស៊ី​រី និង​ប្រទេស​មហាអំណាច​ ជាពិសេស​អាមេរិក​តែម្តង​បាន​កើនឡើង​យ៉ាងខ្លាំង​ព្រោះ ប្រទេស​ទាំង​នេះ​​បាន​​ចោទ​ប្រកាន់ថា វា​ជា​ករណី​ប្រើប្រាស់​អាវុធ​គីមី​របស់​រដ្ឋាភិបាល​ស៊ី​រី​។

តែ​ប្រទេស​មហាអំណាច​មួយចំនួន​ដូចជា អង់គ្លេស អាល្លឺម៉ង់​ជាដើម ដែល​ដំបូង​ឡើយ​ចង់​បើក​ការវាយប្រហារ​នោះ​ស៊ី​រី​ជាមួយ​អាមេរិក​ដែរនោះ បានប្រកាស ដកខ្លួន​នៅក្នុង​ការវាយប្រហារ​នេះ​ហើយ​កាលពី​ពេល​ថ្មីៗ​នេះ​។

​ចំណែក​ប្រទេស​មហាអំណាច​ធំៗ​ពីរ​ទៀត គឺ​ចិន​និង​រស្ស៊ី​វិញ បាន​បដិសេធ​ដាច់​អហិង្កា​ចំពោះ​ការចង់​អន្តរាគមទៅ​លើ​រដ្ឋាភិបា​ល​ស៊ីរី​របស់​រដ្ឋា​ភិ​បាល​​អាមេរិក​​ផង​ដែរ​។ មិន​តែប៉ុណ្ណោះ​​ប្រទេស​​ទាំង​​ពីរ​​នេះ​​បានប្រកាសថា​ នឹង​​ជួយ​​ស៊ី​រី​​ប្រសិន​បើ​អាមេរិក​បើក​ការវាយប្រហារ​មែន​នោះ​។​

​ជាមួយនឹង​ជំហរ​អាមេរិក​ក្នុង​ការធ្វើ​អន្តរាគ​ម​ន៏​នៅ​ស៊ី​រី​នេះ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​បាន គីមូន បាន​ប្រកាស​ហើយ​ថា ការ​ចូល​​អន្ត​រាគ​ម​ន៏​​ដោយ​គ្មាន​ការយល់ព្រម​ពី​ក្រុមប្រឹក្សាសន្តិសុខ​របស់​​អង្គការ​សហប្រជាជាតិ​ នឹង​​នាំ​ឲ្យ​មាន​ការ​ភាពច្របូកច្របល់​កាន់តែខ្លាំង​ថែម​​ទៀត​។​

​ទោះជា​យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​រដ្ឋមន្ត្រីការបរទេស​របស់​​សហរដ្ឋ​អាមេរិក​​គឺ​​លោក​​ John Kerry បាន​និយាយថា មាន​ប្រទេស​ជាច្រើន​បាន​ត្រៀម​ខ្លួន​រូ​ចរាល់ ដើម្បី​ចាត់វិធានការ​ប្រឆាំង​នឹង​ការ​ប្រាស់​អាវុធ​គីមី​របស់​រដ្ឋាភិបាល​ស៊ី​រី​៕(ដោយៈជា ធីរិទ្ធ)​


Source from: Vayofm

No comments:

Post a Comment