
ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនបុរស ៣ នាក់ កាលពីវេលាម៉ោង ៣និង៤៥ នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចមុខ ផ្ទះសំណាក់ដឺវើល ស្ថិតភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបងខេត្តបាត់ដំបង ដោយដកហូតបាន ថ្នាំញៀនម៉ាទឹកកក ២ ថង់ ព្រមទាំងសម្ភារៈ ប្រើប្រាស់មួយចំនួនទៀត ដើម្បីកសាងសំណុំរឿង ពីបទលក់ចែកចាយ គ្រឿងញៀនខុសច្បាប់ បញ្ជូនទៅកាន់តុលាការ កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ ចាត់ការតាមនិតិវិធី។
លោក ខៀវ ឈឿត នាយការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀនស្តីទី បានឲ្យដឹងថា បុរសដែលសមត្ថកិច្ច ឃាត់ខ្លួនចំនួន ៣ នាក់ ជាជនជាតិខ្មែរឥស្លាម រួមមានទី១ ឈ្មោះ សារីហាហ្វីស ហៅហ្វី អាយុ ១៩ ឆ្នាំ ជាឈ្មួញកណ្តាល។ ទី២ ឈ្មោះ អ៊ីត សាលីម អាយុ ១៨ ឆ្នាំជាអ្នកយកថ្នាំញៀនឲ្យម៉ូយ។ ជនសង្ស័យទាំង ២ នាក់មានទីលំនៅ ក្នុងភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ទី៣ ឈ្មោះ សេន រ៉ូហ្សាត់ អាយុ ២០ ឆ្នាំ ជាអ្នកតាមសុំគេ ប្រើប្រាស់មានទីលំនៅ ក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
វត្ថុតាងដែលដកហូតបាន មានថ្នាំញៀនប្រភេទ ម៉ាទឹកកក ២ ថង់តូចស្មើ ១,១៩ ក្រាម ទូរស័ព្ទដៃចំនួន ១ គ្រឿងជញ្ជីងថ្លឹងថ្នាំញៀន ចំនួន១ កូនថង់សំរាប់ច្រកថ្នាំ មួយចំនួននិងសម្ភារៈ ប្រើប្រាស់ជក់មួយចំនួនទៀត។ ឈ្មោះ សារី ហាហ្វីស ហៅហ្វី បានសារភាពថា ខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀន តាំងពីឆ្នាំ២០១៣ ហើយកាលពីខែកញ្ញា ខ្លួនបានលួចប្រាក់ម្តាយ ចេញពីផ្ទះយកទិញថ្នាំញៀន លក់ដូរអោយមិត្តភក្តិបន្ត ដោយឈ្មោះ អ៊ីត សាលីម ជាអ្នកយកថ្នាំញៀន ឲ្យម៉ូយដើម្បីបានលុយ ទិញថ្នាំញៀន យកមកប្រើប្រាស់៕
Source from: watphnom-news.com
No comments:
Post a Comment