បុរស​ម្នាក់​បើករថយន្ត​ ជ្រុល​ទៅបុក​កន្លែង​ប៉ះ​កង់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​

​រាជធានី​ភ្នំពេញ៖បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរខណៈដែល​រូបគេ​បាន​បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំជ្រុល​ទៅបុក​កន្លែង​ប៉ះ​កង់​មួយកន្លែង​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ស្ថិត​ក្នុង​សង្កាត់​បឹងកក់​ទី​២   ខណ្ឌទួលគោកនៅខាងមុខ​វិទ្យាស្ថាន

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ ខណៈដែល​រូបគេ​បាន​បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ ជ្រុល​ទៅបុក​កន្លែង​ប៉ះ​កង់​មួយកន្លែង​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​បឹងកក់​ទី​២   ខណ្ឌទួលគោក នៅខាងមុខ​វិទ្យាស្ថាន អេស​ធី​ខ្លេ​ម៉ិ​នស៍ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ ២០១៣​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​បុរស​ម្នាក់​ដែលជា​ម្ចាស់​កន្លែង​ប៉ះ​កង់​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​​​រថយន្ត​ម៉ាកហ្វ​រ៉េ​ន័​រ មួយគ្រឿង បើកបរ​តាមបណ្តោយផ្លូវ​លេខ​១៩៨៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុងល្បឿន​​លឿនដូច​ផ្លេក​បន្ទោរ​​។ ខណៈពេល​មកដល់​កន្លែង​កើតហេតុ រថយន្ត​ក៏បាន​បត់​មក​ខាងស្តាំ​ដៃ ប៉ុន្តែ​ដោយ​បួង​ចង្កូតមិនទាន់ ក៏​ជ្រុល​ទៅបុក​កន្លែង​ប៉ះ​កង់ និង​បាន​បុក​អូសម៉ូតូ​មួយ​គ្រឿងទៀត ទៅ​បោក​ផ្ទប់​ នឹង​របង​របស់​វិទ្យា​ស្ថាន អេស​ធី​ខ្លេ​ម៉ិ​នស៍ បណ្តាល​ឲ្យ​អ្នកបើករថយន្ត​រងរ​បួស​ធ្ងន់​ ចំណែក​រថ​យន្ត​ត្រូវ​បាន​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​។​

 

​បន្ទាប់ពី​កើតហេតុ គេ​សង្កេតឃើញ​កម្លាំង​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ចុះទៅ​អន្តរាគមន៍ ដោយបាន​ទំនាក់ទំនង​ហៅ​រថយន្ត​សា​ម៊ុ​យ មក​ដឹកយក​អ្នករបួស​ទៅធ្វើ​ការសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សា​ទុកជា​បណ្តោះ​អាសន្ន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

1

 


Source from: watphnom-news.com

No comments:

Post a Comment