លោក​បណ្ឌិត សាយ បូរី សុំ​ឲ្យ​បក្ស​​ឈ្នះ​ឆ្នោត​​ទាំង​ពីរ​​ស្រុះ​ស្រួល​​គ្នា និង​ជួយ​ប្រជារាស្ត្រ​ក្រីក្រ សម្រាប់​​ការ​ព្យា​បាល​​ជំងឺ និង​​ផ្តល់​​សេ​វា​​ការ​ពារ​​ក្តី​​ដោយ​​មិន​​គិត​ថ្លៃ​

​រាជធានី​ភ្នំពេញ៖សម្រាប់​ពិធីបុណ្យរំ​ឮ​ក​​ខួប​​ថ្ងៃ​​ចូល​​ព្រះ​​ទី​វ​ង្គ​ត់របស់​​ព្រះ​ម​ហា​​វីរ​ក្សត្រព្រះ​​ប​រម​​រតន​​កោដ្ឋព្រះ​បាទន​រោ​ត្តម

​រាជធានី​ភ្នំពេញ ៖ សម្រាប់​ពិធីបុណ្យ រំ​ឮ​ក​​ខួប​​ថ្ងៃ​​ចូល​​ព្រះ​​ទី​វ​ង្គ​ត់ របស់​​ព្រះ​ម​ហា​​វីរ​ក្សត្រ ព្រះ​​ប​រម​​រតន​​កោដ្ឋ ព្រះ​បាទ ន​រោ​ត្តម សី​ហ​នុ ខាង​មុខ​នេះ លោក​​បណ្ឌិត សាយ បូរី ជា​​អ្នក​ជំ​នាញ​​ផ្នែក​​ច្បាប់ ដែល​​ហ៊ាន​​និ​យាយ​​ការ​ពិត​ និង​​ធ្លាប់​បានផ្តល់​អនុសាសន៍​ល្អៗ សម្រាប់​ដោះស្រាយ ភាព​តានតឹង​ផ្នែក​នយោបាយ នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៣ បានចេញ​សារ​អំពាវនាវ ចំពោះ​គណបក្ស ឈ្នះឆ្នោត​ទាំងពីរ ឲ្យ​ស្រុះស្រួល​គ្នា ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​។​

 

​លោក​បណ្ឌិត សាយ បូរី បានលើកឡើង តាម​អាកាស​ហ្វេ​ស​ប៊ុ​កដោយ​បញ្ជាក់ថា ខ្ញុំ​សូម​ស្នើសុំ​ដោយ​គោរព ចំពោះ​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ ឲ្យ​ស្រុះស្រួល​គ្នា ក្នុងពេល​ធ្វើបុណ្យ រំ​ឮ​ក​ខួប​ថ្ងៃ​ចូល​ព្រះ​ទីវ​ង្គ​ត់ របស់​ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ នាពេល​ខាងមុខនេះ និង​ទូល​សុំ​ព្រះមហាក្សត្រ ព្រះរាជទាន​ការលើកលែងទោស និង​ដោះលែង​ពី​ពន្ធនាគារ នូវ​គ្រប់​សកម្មជន​ដីធ្លី ព្រៃឈើ និង នេសាទ​ទាំងអស់​។​

 

​លោក​បណ្ឌិត សាយ បូរី ក៏បាន​ស្នើ​ឲ្យ​មានកំណត់ ការលើកលែង​ការជាប់​ពន្ធ នៃ​ប្រភេទ​ពន្ធចំពោះ (​គឺ​ពន្ធ​ផ្ទាល់ខ្លួន​)​ទាំងអស់ ចំពោះ​កសិករ​ណា ដែលមាន​ដីស្រែ​ចំការ​ស្មើ ឬ​តិចជាង​៥​ហិតា​។ កសិករ​ប្រភេទ​នេះ ក៏​មិនត្រូវ​បង់ថ្លៃ​ព្យាបាល​ជម្ងឺ នៅ​មន្ទី​ពេទ្យ​សាធារណ​:​ដែរ​។ កសិករ​ប្រភេទ​នេះ ក៏ត្រូវ​មាន​សិទ្ធិ​ជា​ជនក្រីក្រ ដែលមាន​សិទ្ធិ​ទទួលបាន​នូវ សេវា​ការពារ​ក្តី ដោយ​ឥត​បង់ថ្លៃ ពី​មេធាវី​ដែល​រដ្ឋ និង​គណ​:​មេធាវី​ត្រូវ​ផ្តល់​ឲ្យ តាមច្បាប់​ផង​ទៀត​។ ទាំងនេះ​ជា​សក្ខីភាព នៃ​ការជួយ​សម្រាលទុក្ខ របស់​រាស្ត្រ​មួយផ្នែក​ដែរ តាម​ការសន្យា​ដ៏​ទូលំទូលាយ របស់​គណបក្ស ក្នុងសម័យ​យុទ្ធនាការ​បោះឆ្នោត​៕

Wat 300911



Source from: watphnom-news.com

No comments:

Post a Comment