រថយន្ត​តា​កូ​ម៉ា បុក​រថយន្ត​ហាយ​ប្រ៊ី​ត​ពីក្រោយ បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​

​ខេត្ត​ប៉ៃលិន៖រថយន្ត​២​គ្រឿងបាន​បើក​បុក​គ្នា​ពេញទំហឹងកាលពី​វេលា​ម៉ោង​១០​និង​១៥​នាទីព្រឹក​ថ្ងៃ​ទី​២៩ខែកញ្ញាឆ្នាំ​២០១៣

​ខេត្ត​ប៉ៃលិន ៖ រថយន្ត​២​គ្រឿង បាន​បើក​បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៣ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ត្រង់ចំណុច​មុខ​វត្ត​សួស្តី ស្ថិតក្នុង​សង្កាត់  ​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​។

 

​បើតាម​សេចក្តី​រាយ​ការ​ណ៌​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹ​ថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក តា​កូ​ម៉ា ពណ៌​ទឹកមាស មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2T-8571 បើកបរ​តាម​បណ្តោ​យ​ផ្លូវ​លេខ​៥៧ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​មធ្យម​។ ខណៈពេល​ធ្វើដំណើរ​មក​ដល់​កន្លែង​កើត​ហេតុ ស្រាប់តែ​រថយន្ត​បាន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​ហាយ​ប្រ៊ី​ត ពណ៌​ទឹកប្រាក់ ដែល​បើក​បរ​ក្នុង​ទិស​ដៅ​ស្រប​គ្នាទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ក្នុង​រថយន្ត​ហាយ​ប្រ៊ី​ត ម្នាក់​រងរបួស​ធ្ងន់​។ ចំណែក​រថយន្ត​ទាំង​២ បាន​រង​ការខូចខាត​ទាំងសងខាង​។​

 

​បន្ទាប់ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​វាស់វែង និង​បានធ្វើការ​សម្របសម្រួល​ភាគី​ទាំង​២ ប៉ុន្តែ​ដោយសារតែ​ការចរចា​គ្នា​មិនត្រូវ សមត្ថកិច្ច​ក៏​សម្រេច​នាំយក​រថយន្ត​ទាំង​២​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

១

2

 


Source from: watphnom-news.com

No comments:

Post a Comment