ចោរ​ស្ទើរភ្លើង​លបចូល​ផ្ទះ​គេ​លួច​ទ្រព្យសម្បត្តិ ត្រូវ​ម្ចាស់​គេ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​

​ខេត្តកំពង់ឆ្នាំង៖កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់កាលពី​វេលា​ម៉ោង​៩និង​៣០​នាទី​ព្រឹកថ្ងៃទី​២៩ខែកញ្ញាឆ្នាំ​២០១៣

​ខេត្តកំពង់ឆ្នាំង ៖ កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៣ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ បានធ្វើ​សកម្មភាព​លបចូល​ផ្ទះ​ប្រជាពលរដ្ឋ​បំណង​លួច​ទ្រព្យសម្បត្តិ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣​ នៅចំណុច​​ភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ខាងលើនេះ​មានឈ្មោះ ផាន់ ខេមរ៉ា ហៅ​ឆ្លូញ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ស៊ិន សំបាន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ដែល​កើតហេតុ​។​

 

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​លួច​ឆ្កឹះ​គន្លឹះ​ទ្វារផ្ទះ​ជនរងគ្រោះ ហើយ​បាន​ចូលទៅក្នុង​ផ្ទះ​បំណង​លួច​ទ្រព្យ​សម្បត្តិ ប៉ុន្តែ​ភ្លាមៗនោះ​ម្ចាស់ផ្ទះ​ដឹង​ទាន់​បាន​បើកភ្លើង​​មើលឃើញ​ឈ្មោះ​នេះ​រត់ចេញ​មកវិញ ហើយ​បាន​ស្រែក​ចោរៗ​ឡើង​ផ្អើល​អ្នកជិតខាង​។ លុះ​ព្រឹក​ឡើង​ម្ចាស់ផ្ទះ​បានមក​ប្តឹង​ប៉ូលិស​ទើប​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្ល​ឡួ​ន​ពិតជា​បានធ្វើ​សកម្មភាព​លបចូល​ផ្ទះ​ជនរងគ្រោះ បំណង​លួច​ទ្រព្យសម្បត្តិ​មែន ។ បច្ចុប្បន្ន​ជន​សង្ស័យ ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

១


Source from: watphnom-news.com

No comments:

Post a Comment