បុរស​ម្នាក់​យក​សាំង​មកចាក់​ឡាន​ក្បែរ​ចង្ក្រាន បណ្តាល​ឲ្យ​ឆាបឆេះ​រថយន្ត និង​រងរបួស​រលាក​ពេញ​ខ្លួនប្រាណ​

​រាជធានី​ភ្នំពេញ៖មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើងកាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ខែកញ្ញាឆ្នាំ​២០១៣ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ចាក់​ជ្រូកសង្កាត់​ចាក់​អ​ង្រេ​ក្រោម

​រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ចាក់​ជ្រូក សង្កាត់​ចាក់​អ​ង្រេ​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ   ដោយ​​សារ​តែមាន​រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង បាន​ឆាបឆេះ​យ៉ាង​សន្ធៅ បណ្តាល​ឲ្យ​រង​ការ​ខូច និង​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​រលាក​ពេញ​ខ្លួន​រងរបួស​ធ្ងន់​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែលជា​ម្ចាស់​រថយន្ត​មានឈ្មោះ អឹម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បាន​រងរបួស​រលាក​ភ្លើង​ធ្ងន់ធ្ងរ ចំណែក​ប្រពន្ធ​មានឈ្មោះ ផល្លា បាន​រងរបួស​បន្តិច​បន្តួច​។​

 

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​ស្ត្រី​ជា​ប្រពន្ធ​យក​ចង្ក្រានហ្គាស​ទៅ​ដាំបបរ​នៅ​ជិតរថយន្ត ហើយ​បុរស​ជា​ប្តី​បាន​យក​សាំង​មួយ​កាន​ដើម្បី​យកទៅ​ចាក់​រថយន្ត​របស់ខ្លួន ខណៈនោះ​សាំង​​ក៏បាន​ឆាបឆេះ​ជាមួយនឹង​ភ្លើង​ចង្ក្រានហ្គាស ទើប​បង្ក​ឲ្យ​មាន​ការឆេះ​រថយន្ត​និង​បុរស​ជា​ម្ចាស់​រថយន្ត​រងរបួសរ​លាក​ភ្លើង​យ៉ាងដំណំ​។​

 

​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​ខាង​បាននាំគ្នា​អន្តរាគមន៍​យក​បំពង់​ពន្លត់​អគ្គិ​ភ័យ​មក​ជួយ​បាញ់​ពន្លត់​ភ្លើង​នោះ និង​​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សា​ម៊ុ​យមក​ដឹកយក​អ្នករងរបួស​ទៅធ្វើ​ការសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ៕

2 1

 


Source from: watphnom-news.com

No comments:

Post a Comment