មន្ត្រី​ប៉េអឹម​ម្នាក់ ត្រូវ​ក្មេងស្ទាវ​មួយក្រុម​ព្រួត​គ្នា​វាយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​

​រាជធានី​ភ្នំពេញ៖ជនសង្ស័យ​២​នាក់ក្នុងចំណោម​បក្សពួក​៤​នាក់ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១និង​៣០​នា​ទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៩ខែកញ្ញាឆ្នាំ​២០១៣

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ក្នុងចំណោម​បក្សពួក​៤​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១និង​៣០​នា​ទី​យប់​រំលងអធ្រាត្រ ​ឈានចូល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​ជិត​ក្លឹប  ​ហ៊ី​ប​ហប ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ បន្ទាប់​ពី​ពួកគេ​បានធ្វើ​សកម្មភាព​ព្រួត​គ្នា​វាយ​បុរស​ម្នាក់​ដែលជា​មន្ត្រី​ប៉េអឹម ប្រចាំ​ខណ្ឌ​ប្ញ​ស្សី​កែវ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

 

​បើតាម​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ យ៉ុម សុ​យ៉ាន់ មាន​តួនាទី​ជា​មន្ត្រី​កង​រាជ​អា​វុធ​ហត្ថ​​​ប្រចាំ​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​រងរបួស​ធ្ងន់​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​យុវជន​មួយក្រុម​មាន​គ្នា​៤​នាក់​ទើបនឹង​ចេញពី​រាំ​នៅ ក្លឹប​ហ៊ី​ប​ហប​បាននាំគ្នា​ទៅ​ពួន​នៅ​កៀន​រថយន្ត​មួយគ្រឿង​ដែល​ចត​នៅចិញ្ចើមផ្លូវ​ ប៉ុន្តែ​មិនដឹងថា​មានបំណង​អ្វី​នោះទេ​។​

 

​ខណៈនោះ​ជនរងគ្រោះ  ក៏បាន​ជិះ​ម៉ូតូ​ដើរល្បាត​ក្នុង​មូលដ្ឋាន​ក៏​ប្រទះឃើញ​យុវជន​ទាំង​៤​នាក់​ពួន​នៅ កៀន​រថយន្ត​គួរឱ្យ​សង្ស័យ​ក៏​បាន​​ឈប់​ម៉ូតូ​ចូលទៅ​អើតមើល ហើយ​លើក​វិទ្យុទាក់ទង​ហៅ​សមត្ថកិច្ច​មកជួយ​អន្តរាគមន៍ ស្រាប់តែ​ជន​ទាំង​៤​នាក់​ប្រដាប់​ដោយ​ដំ​ប​ង​ប្រវែង​១​ម៉ែត្រ​ព្រួត​គ្នា​វាយ សមត្ថកិច្ច​បែក​មួកសុវត្ថិភាព​បណ្តាលរង​របួសធ្ងន់​​។​

 

​បន្ទាប់ពី​កើតហេតុ ពួកក្រុម​ជនសង្ស័យ​បាននាំគ្នា​រត់គេចខ្លួន ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ដេញចាប់​បាន​២​នាក់ ចំណែក​២​នាក់​ទៀត​បាន​រត់​គេច​ខ្លួន​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​ឃុំខ្លួន ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​សាកសួរ​រក​បក្ខ​ពួក និង​កសាង​សំ​ណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​។ ចំណែក​ជនរងគ្រោះ​កំពុងតែ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​៕

1 2


Source from: watphnom-news.com

No comments:

Post a Comment