
អ៊ុយក្រែន ៖ មានរឿងហេតុដ៏គួរឲ្យហួសចិត្តមួយបានកើតឡើង កាលពីព្រឹកនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៣ នៅក្នុងតំបន់ Zaporizhia ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស អ៊ុយក្រែន ដោយសារតែមានគូស្នេហ៍២នាក់ បាននាំគ្នារួមរ័ក្សនៅលើផ្លូវរថភ្លើង បណ្តាលឲ្យរថភ្លើងបើកកិនស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត ចំណែកខាងបុរសត្រូវបានរងរបួសធ្ងន់ដាច់ជើងទាំង២ត្រឹមជង្គង់។
បើយោងតាមប្រភពព័ត៌មានពីគេហទំព័រ Ngoisao ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៣ នេះ បានធ្វើការដកស្រង់សំដីរបស់បុរសរងគ្រោះថា មិត្តស្រី(ជនរងគ្រោះ)មានអាយុ ៤១ ឆ្នាំ ហើយពេលវិលត្រឡប់មកពីជប់លាងនៅផ្ទះមិត្តភ័ក្តិ មិត្តស្រីរបស់លោក ក៏ចាប់ផ្តើមមានអារម្មណ៍ផ្លួវភេទយ៉ាងខ្លាំង មិនអាចទប់នឹងចំណង់ផ្លូវភេទបាន ខ្លួនក៏បបួសមិត្តស្រីរួមភេទនៅជិតផ្លូវរថភ្លើងតែម្តងទៅ ។
អ្នកនាំពាក្យប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកទាំងពីរនេះត្រូវគេជឿថា ពួកគេទាំង២ ទំនងជាបានបើកប្រតិបត្តិការក្នុងស្ថានភាពស្រវឹងជោកជាំ ទើបមិនចាប់អារម្មណ៍ថាមានរថយន្តបើកមកដល់ បណ្តាលឲ្យភាគីខាងស្រីបានស្លាប់ ចំណែកខាងប្រុសត្រូវពិការជើងទាំង២ដូច្នេះ៕
Source from: watphnom-news.com