ស្ត្រី​ម្នាក់​កំពុង​រួមភេទ​ត្រូវ​រថភ្លើង​កិន​ស្លាប់ និង​មិត្ត​ប្រុស​ត្រូវ​ដាច់​ជើង​ទាំង ២

​អ៊ុយ​ក្រែ​ន៖មានរឿង​ហេតុ​ដ៏​គួរ​ឲ្យ​ហួសចិត្ត​មួយ​បានកើត​ឡើងកាលពី​ព្រឹក​នៅ​ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៣

​អ៊ុយ​ក្រែ​ន ៖ មានរឿង​ហេតុ​ដ៏​គួរ​ឲ្យ​ហួសចិត្ត​មួយ​បានកើត​ឡើង កាលពី​ព្រឹក​នៅ​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៣ នៅក្នុង​តំបន់ Zaporizhia  ស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស អ៊ុយ​ក្រែ​ន ដោយ​សារ​​តែមាន​គូស្នេហ៍​២​នាក់   បាននាំគ្នា​រួម​រ័ក្ស​នៅលើ​ផ្លូវ​រថភ្លើង បណ្តាល​ឲ្យ​រថភ្លើង​បើក​កិន​ស្ត្រី​ម្នាក់​ស្លាប់បាត់​បង់​ជីវិត ចំណែក​ខាង​បុរស​ត្រូវបាន​រងរបួស​ធ្ងន់​ដាច់​ជើង​ទាំង​២​ត្រឹម​ជង្គង់​។​

 

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​គេហទំព័រ Ngoisao ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ ២០១៣ នេះ បានធ្វើការ​ដកស្រង់​សំដី​របស់​បុរសរងគ្រោះ​ថា  មិត្តស្រី​(​ជនរងគ្រោះ​)​មាន​អាយុ ៤១ ឆ្នាំ ហើយ​ពេល​វិលត្រឡប់​មកពី​ជប់លាង​នៅផ្ទះ​មិត្ត​ភ័ក្តិ មិត្តស្រី​របស់លោក  ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​ផ្លួ​វ​ភេទ​យ៉ាង​ខ្លាំង មិនអាច​ទប់​នឹងចំណង់​ផ្លូវភេទ​បាន ខ្លួន​ក៏​ប​បួស​មិត្តស្រី​រួមភេទ​នៅ​ជិត​ផ្លូវ​រថភ្លើង​តែម្តងទៅ ។​

 

​អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា អ្នក​ទាំងពីរ​នេះ​ត្រូវគេ​ជឿថា ពួក​គេ​ទាំង​២ ទំនង​ជា​បាន​បើកប្រ​តិ​បត្តិការ​ក្នុងស្ថានភាព​ស្រ​វឹង​ជោក​ជាំ ទើប​មិន​ចាប់​​អារម្មណ៍​ថា​មាន​រថ​យន្ត​បើក​មកដល់ បណ្តាលឲ្យ​ភាគីខាង​ស្រី​បានស្លាប់ ចំណែកខាងប្រុស​ត្រូវ​ពិការជើងទាំង​២ដូច្នេះ​៕

rails-3814-1380514779

 


Source from: watphnom-news.com

No comments:

Post a Comment