ឡាន​ដឹក​កុងតឺន័រ​របស់​ក្រុមហ៊ុន តិច​ស្រ៊ុន បុក​ម៉ូតូ​អូស​ជាង ២០​ម៉ែត្រ​ស្លាប់​យុវជន​ម្នាក់​

​រាជធានី​ភ្នំពេញ៖យុវជន​ម្នា​ក់បាន​​ស្លាប់​​ភ្លាមៗនៅ​នឹង​កន្លែងខ​ណៈ​​ជិះ​​ម៉ូ​តូ​​តែ​ម្នាក់​ឯងក៏​ត្រូវ​​រថ​យន្ត​​ដឹក​​កុង​តឺ​ន័រមួយ​គ្រឿង​​ទៀតរបស់​​ក្រុម​ហ៊ុន​​ផែ​ស្ងួត

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​​ស្លាប់​​ភ្លាមៗ នៅ​នឹង​កន្លែង ខ​ណៈ​​ជិះ​​ម៉ូ​តូ​​តែ​ម្នាក់​ឯង ក៏​ត្រូវ​​រថ​យន្ត​​ដឹក​​កុង​តឺ​ន័រ មួយ​គ្រឿង​​ទៀត របស់​​ក្រុម​ហ៊ុន​​ផែ​ស្ងួត តិច ស្រ៊ុន ដែល​​ធ្វើ​ដំ​ណើរ​​បញ្ច្រាស​ទិស​​គ្នា បុក​​ដួល​​ចូល​​ក្រោម​​រថ​យន្តកិន​អូស​ជាង ២០​ម៉ែត្រ នៅ​ចំណុច​ក្បែរ សាលា​វិទ្យាល័យ​ពងទឹក តាម​បណ្តោយ ផ្លូវជាតិ​លេខ ៣ ស្ថិតក្នុង​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១២​និង​២០ នាទី ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៣ ។​

 

ជនរងគ្រោះ​មានឈ្មោះ ខុន តុលា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ​លក់ដូរ បច្ចុប្បន្ន​រស់នៅ ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ជិះ​ម៉ូតូ​ម៉ាក SIRIUSR ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AS-0464 ។ ចំណែក​រថយន្ត​ដឹក​កុងតឺន័រ បង្កហេតុ​ជា​របស់​ក្រុមហ៊ុន ផែស្ងួត​តិច​ស្រ៊ុន ពាក់​ស្លាក​លេខ ភ្នំពេញ 3B-5451 អ្នកបើកបរ​មិនត្រូវ​បាន ស្គាល់​អត្តសញ្ញាណ នោះទេ ព្រោះ​ក្រោយពី​កើតហេតុ បាន​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច ប្រាប់​បន្ត​ឲ្យ​ដឹង មុនពេល​កើតហេតុ ម៉ូតូ​ជនរងគ្រោះ បើកបរ​ក្នុងទិសដៅ ពី​ត្បូង​ទៅ ជើង​តែម្នាក់ឯង លុះ​មកដល់​ចំណុចកើតហេតុ ក៏ត្រូវ​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន ផែស្ងួត​តិច​ស្រ៊ុន បុក​ពេញទំហឹង​តែម្តង ខ​ណះ​បើកបរ​បញ្ច្រាសទិស​គ្នា ពី​ជើង​ទៅ​ត្បូង បណ្តាល​ឲ្យ​ជនរងគ្រោះ ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់ ប្រកាច់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ មើលទៅ​គួរ​ឲ្យ អាណោចអាធ័ម​បំផុត​៕

Wat 280916 Wat 280917


Source from: watphnom-news.com

No comments:

Post a Comment