ករណី​កូនប្រុស​លោក ប៊ុន សេរី មន្ត្រី​កាន់​លុយ​សាលា​រាជធានី​ភ្នំពេញ​ បើករថយន្ត​រ៉ង់​រ៉ូ​វែ បុក​រះ​ស្លាប់​មនុស្ស​៣​នាក់​ ត្រូវបាន​ដោះលែង​

​ប្រិយមិត្ត​អ្នកអាន​ទាំងឡាយទំនងជា​អាច​ចងចាំ​បាន​នៅឡើយ​នូវ​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​សែន​រន្ធត់​កើតឡើង​កាលពី​ថ្ងៃទី​២០​ខែកក្កដា ឆ្នាំ​២០១៣វេលា​ម៉ោង១៧​និង​៣៤​នាទី​ល្ងាចបង្កដោយ​បុរស​វ័យក្មេង​ម្នាក់​ឈ្មោះប៊ុន

​ប្រិយមិត្ត​អ្នកអាន​ទាំងឡាយ ទំនងជា​អាច​ចងចាំ​បាន​នៅឡើយ​នូវ​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​សែន​រន្ធត់​កើតឡើង​កាលពី​ថ្ងៃទី​២០​ខែកក្កដា  ឆ្នាំ​២០១៣ វេលា​ម៉ោង ១៧​និង​៣៤​នាទី​ល្ងាច បង្កដោយ​បុរស​វ័យក្មេង​ម្នាក់​ឈ្មោះ ប៊ុន រតនៈ ត្រូវជា​កូនប្រុស​របស់លោក ប៊ុន សេរី មន្ត្រី​កាន់​លុយ​នៅ​សាលា​រាជធានី​ភ្នំពេញ បើករថយន្ត​ទំនើប​ម៉ាក Range Rover បុក​រះ​បណ្តាល​ឲ្យ​ស្ត្រី​ចំនួន​៣​នាក់​កំពុង​ជិះ​ម៉ូតូ​ធ្វើដំណើរ​តាមផ្លូវ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​មនុស្ស​ប្រមាណ​១០​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​-​ស្រាល  នៅ​ចំណុច​មុខ​វត្ត​ចម្ប៉ា បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ជ្រោយ​អម្ពិល សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​នេះ​ភ្លាមៗ​មាន​លេចចេញ​ដំណឹង​ថា ក្រុមគ្រួសារ​ជនបង្ក​បាន​ជះ​ទឹក​លុយ​ទៅលើ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​ក្រោម​រូបមន្ត​សម្រុះសម្រួល ដើម្បី​បាន​រួចខ្លួន​ពី​សំណាញ់​ច្បាប់ ហើយ​ដំណឹង​នេះ​ត្រូវបាន​សារព័ត៌មាន​ជាច្រើន ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​។​

​បន្ទាប់មក នៅ​ថ្ងៃទី​២២​ខែកក្កដា ឆ្នាំ​២០១៣ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញមុខ​អះអាងថា​នឹងមិន​ឲ្យ​ជនបង្ក​ក្នុងករណីនេះ​បាន​រួចខ្លួន​ឡើយ ហើយ​ការអះអាង​របស់លោក​មេ​ប៉ូលិស​ជួន សុវណ្ណ នេះ​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​សម្តែង​នូវ​ការគាំទ្រ​មួយរយ​ភាគរយ​។​

​ប៉ុន្តែ អ្វីៗ​វា​មិន​ដូច​ទៅនឹង​ការអះអាង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស ជួន សុវណ្ណ ដែល​ធ្វើ​ឲ្យ​មនុស្សម្នា​រំភើបចិត្ត​មួយ​ភែ្ល​ត​នោះទេ គឺ​ជនបង្ក​ឈ្មោះ ប៊ុន រតនៈ ដែលជា​កូន​សេដ្ឋី​កាន់​លុយ​នៅ​សាលា​រាជធានី​ភ្នំពេញ​ឈ្មោះ ប៊ុន សេរី នោះ​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​តាម​នីតិវិធី​របស់​ពួកគេ​កាលពី​ថ្ងៃទី​២០​ខែកញ្ញា ឆ្នាំ​២០១៣ កន្លងមក​ថ្មីៗ​នេះ ខណៈដែល​ក្រុមគ្រួសារ​ជនរងគ្រោះ​ទទួលបាន​ប្រាក់​សំណង​ពី​ជនបង្ក​សម្រាប់​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​ទាន​ឲ្យ​អ្នកស្លាប់​បាត់បង់​ជីវិត​។​

​ប្រភពព័ត៌មាន​មួយចំនួន​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ចន្លោះពេល​ពីថ្ងៃ​ទី​២០ ខែកក្កដា ដែលជា​ថ្ងៃកើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់ មកដល់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៣ ជនបង្ក​ឈ្មោះ ប៊ុន រតនៈ​នោះ​ទំនងជា​មិនត្រូវ​បាន​ឃុំខ្លួន​ពិតប្រាកដ​នោះទេ គឺ​គ្រាន់តែ​សម្តែង​ឲ្យ​ឃើញ​ពី​ខាងក្រៅ​ប៉ុណ្ណោះ ពីព្រោះ​ឪពុក​របស់​ជនបង្ក​ដែលជា​អ្នកមាន​ទ្រព្យសម្បត្តិ​មហាសាល​ដោយសារ​កាន់​លុយ​ដុះ​ស្លែ​នៅ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រឹងប្រែង​ចំណាយ​ទឹកប្រាក់​ច្រើន​សម្បើម​ណាស់  ដើម្បី​ជួយ​កូនប្រុស​ជាទី​ស្រឡាញ់​របស់ខ្លួន​ឲ្យ​រួច​ផុតពី​ការជាប់គុក​ច្រវាក់​។​

​អនុលោម​តាម​មាត្រា​៨២​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក គឺ​បាន​ចែងថា ជន​ណា​បើកបរ​ដោយ​បង្ក​ឲ្យ​ស្លាប់​ដល់​អ្នកដទៃ​ដោយ​អ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​ឬ​/​និង​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ទៅ​៦​លាន​រៀល​។​ត្រូវ​ផ្តន្ទាទោស​ដល់​កម្រិត​អតិបរមា​ក្នុងករណី​បណ្តាល​ឲ្យ​មាន​របួស​មនុស្ស​ច្រើន​នាក់​និង​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​ក្នុង​គោលបំណង​គេចវេះ​ពី​ការទទួលខុសត្រូវ​។​

​គួរ​រម្លឹក​ជូន​ថា បុរស​ឈ្មោះ ប៊ុន រតនៈ​អាយុ​៣០​ឆ្នាំ បាន​បើករថយន្ត​ទំនើប​ម៉ាក Range Rover បុក​រះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣​នាក់​និង​រងរបួស​ធ្ងន់​-​ស្រាល​ប្រមាណ​ចំនួន​១០​នាក់​និង​ព្យាយាម​បើករថយន្ត​រត់គេចខ្លួន ប៉​ន្តែ​ដោយសា​រថយន្ត​បែក​កង់​ទៅមុខ​លែងរួច បន្ទាប់ពី​បើក​រត់​បាន​ចម្ងាយ​ប្រមាណ​ជិត​១​គីឡូម៉ែត្រ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន «​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​ចុះផ្សាយ​ថ្ងៃទី​២៣​ខែកក្កដា ឆ្នាំ​២០១៣​បន្ថែម​»​។​

​នេះ គឺជា​ព័ស្តុតាង​មួយ​បង្ហាញ​អំពី​វប្បធម៌​នៃ​ការមិន​អនុវត្តន៍​ច្បាប់​និង​វប្បធម៌​និ​រ​ទណ្ឌ​ភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នៃ​យើង​៕​

3peopledie


Source from: www.dtn7.com

No comments:

Post a Comment